របាយការណ៍៖ ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ទំនងជារាប់ខ្វះច្រើនណាស់

2025/01/10 12:40:29 pm        154

ការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ មករា) បានឱ្យដឹងថា តួលេខផ្លូវការរបស់ប៉ាឡេស្ទីននៃចំនួនអ្នកស្លាប់ដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ទំនងជាបានរាប់ខ្វះ ៤១% នៃចំនួនអ្នកស្លាប់ពិតប្រាកដ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ នៅពេលហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់តំបន់ហ្កាហ្សាស្ទ្រីប មិនដំណើរការ។

ដោយប្រើវិធីសាស្រ្តវិភាគស្ថិតិ ក្រុមអ្នកស្រាវជ្រាវបានស្វះស្វែងរកការវាយតម្លៃចំនួនអ្នកស្លាប់ពីយុទ្ធនាការផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក្នុងពេល ៩ខែដំបូងនៃសង្រ្គាម ចន្លោះខែតុលា ឆ្នាំ២០២៣ ដល់ចុងខែមិថុនា ឆ្នាំ២០២៤។

ពួកគេបានប៉ាន់ប្រមាណថា មានអ្នកស្លាប់ចំនួន ៦៤.២៦០នាក់ ដោយសារតែរបួសផ្លូវកាយផ្លូវចិត្តក្នុងអំឡុងពេលនេះ ឬប្រហែល ៤១% ខ្ពស់ជាងតួលេខផ្លូវការរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន។ ការសិក្សានេះនិយាយថា ចំនួន ៥៩,១% នៃអ្នកស្លាប់គឺជាស្ត្រី កុមារ និងមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំ ប៉ុន្តែមិនបានផ្តល់នូវការប៉ាន់ស្មាននៃចំនួនយុទ្ធជនប៉ាឡេស្ទីនក្នុងចំណោមអ្នកស្លាប់ទេ។

យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សជាង ៤៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា។ ការសិក្សារបស់ទិនានុប្បវត្តិ Lancet ចេញដោយអ្នកសិក្សាទិន្នន័យនៅទីក្រុងឡុងដ្រ៍ សាកលវិទ្យាល័យ Yale និងស្ថាប័នជាច្រើនទៀតនេះ បាននិយាយថា សមត្ថភាពរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន ក្នុងការរក្សាកំណត់ត្រាមរណភាពតាមប្រព័ន្ធអេឡិចត្រូនិច បានបង្ហាញឱ្យឃើញពីភាពជឿជាក់កាលពីមុន ប៉ុន្តែក្រោយមកបានធ្លាក់ចុះ ក្រោមយុទ្ធនាការយោធាអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am