ផ្សែងអ័ព្ទដ៏ក្រាស់រំខានដល់ជើងហោះហើរជាច្រើនក្នុងរដ្ឋធានីញូវដេលី របស់ឥណ្ឌា

2025/01/10 02:13:28 pm        366

រដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា ត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់នៅថ្ងៃសុក្រ (១០ មករា) នេះ ដោយកាត់បន្ថយកម្រិតនៃការមើលឃើញដល់សូន្យក្នុងតំបន់មួយចំនួន និងរំខានដល់ជើងហោះហើរជាច្រើននៅអាកាសយានដ្ឋានសំខាន់។

ការិយាល័យអាកាសធាតុរបស់ឥណ្ឌា បានចេញការជូនដំណឹងពណ៌លឿងទុំសម្រាប់ទីក្រុងដេលី នៅថ្ងៃសុក្រ ដែលជាកម្រិតព្រមានខ្ពស់បំផុតទីពីរ ដោយព្យាករថានឹងមានអ័ព្ទពីកម្រិតក្រាស់ធម្មតា ដល់ក្រាស់ខ្លាំង នៅក្នុងតំបន់ជាច្រើនដែលអាចប៉ះពាល់ដល់អាកាសយានដ្ឋាន ផ្លូវហាយវេ និងផ្លូវរថភ្លើងក្នុងតំបន់នានា។

អាជ្ញាធរអាកាសយានដ្ឋានបាននិយាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការចេញដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានរងផលប៉ះពាល់ដោយអ័ព្ទដ៏ក្រាស់ឃ្មឹកនោះ ហើយបានព្រមានថា ជើងហោះហើរដែលខ្វះប្រព័ន្ធរុករក CAT III ដែលអាចឱ្យការចុះចតបានទោះបីជាភាពមើលឃើញទាបក៏ដោយ អាចប្រឈមនឹងការលំបាកក្នុងអំឡុងចុះចត។

ទីក្រុងដេលី ដែលបាននិងកំពុងទប់ទល់នឹងផ្សែងអ័ព្ទ និងគុណភាពខ្យល់មិនល្អ ចាប់តាំងពីដើមរដូវរងាមក ជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមរដ្ឋធានីដែលមានកង្វក់ខ្យល់ ឬការបំពុលខ្យល់ខ្លាំងបំផុតរបស់ពិភពលោក នៅក្នុងចំណាត់ថ្នាក់ផ្សាយផ្ទាល់នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយក្រុមពិនិត្យមើលគុណភាពខ្យល់ IQAir របស់ស្វីស៕

អត្ថបទដែលទាក់ទង

ប្រមុខ WTO៖ សណ្តាប់ធ្លាប់ពិភពលោកបានផ្លាស់ប្តូរដោយមិនអាចប្រកែកបាន
2026/03/26 08:51:46 pm        1
លោក Putin៖ ផលវិបាកសង្រ្គាមអ៊ីរ៉ង់អាចធ្ងន់ធ្ងរដូចការរីករាលដាលឆ្លងសកលជំងឺ COVID-19
2026/03/26 08:37:12 pm        1
នាយករដ្ឋមន្ត្រី បញ្ជាក់ថា អ៊ីរ៉ង់អនុញ្ញាតឲ្យនាវាម៉ាឡេស៊ីឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/26 08:25:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ WTO៖ សណ្តាប់ធ្លាប់ពិភពលោកបានផ្លាស់ប្តូរដោយមិនអាចប្រកែកបាន

2026/03/26 08:51:46 pm
​លោក Putin៖ ផលវិបាកសង្រ្គាមអ៊ីរ៉ង់អាចធ្ងន់ធ្ងរដូចការរីករាលដាលឆ្លងសកលជំងឺ COVID-19
2026/03/26 08:37:12 pm
​នាយករដ្ឋមន្ត្រី បញ្ជាក់ថា អ៊ីរ៉ង់អនុញ្ញាតឲ្យនាវាម៉ាឡេស៊ីឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/26 08:25:48 pm
​មនុស្សជាង ៤លាននាក់ជម្លៀសខ្លួនដោយសារសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់
2026/03/26 08:08:06 pm
​កងទ័ពអ៊ីស្រាអែល៖ សមាជិករបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាប្រហែល ៧០០នាក់ ត្រូវបានសម្លាប់
2026/03/26 08:07:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/25 11:38:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/26 03:02:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am