នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក Antonio Tajani បានធ្វើដំណើរទៅដល់ទីក្រុងដាម៉ាស់ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ជាទីដែលគេរំពឹងថា លោកនឹងជួបជាមួយមេដឹកនាំតាមព្រឹត្តន័យស៊ីរីលោក Ahmed al-Sharaa ។

ក្រោយការមកដល់ លោក Tajani បានបំពេញទស្សនកិច្ចទៅកាន់ព្រះវិហារ Tajani ជាកន្លែងដែលលោកបានដើរជុំវិញព្រះវិហារ ថតរូប និងឈ្វេងយល់ពីប្រវត្តិព្រះវិហារមួយនេះ ។
គួរឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស និងប្រតិភូមកពីសហរដ្ឋអាមេរិក អ៊ីតាលី អង់គ្លេស និងអាល្លឺម៉ង់ មាននូវជំនួបមួយក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលើដំណើរវិវត្តន៍ចុងក្រោយនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការទម្លាក់តំណែងលោកអតីតប្រធានាធិបតី Bashar al-Assad ។
ជំនួបមួយនេះ ត្រូវបានកោះប្រជុំ ដើម្បីសម្របសម្រួលការឆ្លើយតបរបស់លោកខាងលិចចំពោះការផ្ទេរអំណាចនៅប្រទេសស៊ីរី ក្រោយរបបផ្តាច់ការរបស់លោក Assad បន្ទាប់ពីក្រុមឧទ្ទាមអ៊ិស្លាម បានផ្តួលរំលំមេដឹកនាំម្នាក់នេះ ដែលគ្រួសាររបស់លោក បានគ្រប់គ្រងប្រទេសមួយនេះអស់រយៈពេល ៥៤ឆ្នាំមកហើយ ៕

