ប្រជាប្រិយភាពគណបក្សប្រឆាំងកូរ៉េខាងត្បូង ធ្លាក់ចុះ ខណៈលោក Yoon មិនព្រមឲ្យចាប់ខ្លួន

2025/01/10 10:29:16 pm        130

អត្រានៃការគាំទ្រ ចំពោះគណបក្សប្រឆាំងឈានមុខគេរបស់កូរ៉េខាងត្បូងដែលបាន និងកំពុងដឹកនាំយុទ្ធនាការចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតី លោក Yoon Suk Yeol បានធ្លាក់ចុះ ខណៈដែលអ្នកស៊ើបអង្កេតព្យាយាមចាប់ខ្លួនមេដឹកនាំដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ។

អត្រាពេញចិត្ត ចំពោះបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ (DP) បានធ្លាក់ចុះដល់ ៣៦ភាគរយ នៅក្នុងការស្ទង់មតិដែលត្រូវបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី១០ ខែមករា) នេះ ដោយវិទ្យាស្ថានស្រាវជ្រាវ Gallup Korea ដោយបាត់សំឡេងគាំទ្រ ១២ភាគរយពីការស្ទង់មតិ នាពេលមុនដែលត្រូវបានចេញផ្សាយ កាលពីខែធ្នូឆ្នាំមុន។

ចំណែកឯអត្រាគាំទ្រ ចំពោះគណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon បានកើនដល់ ៣៤ភាគរយ ដោយឡើងពីចំនួន ២៤ភាគរយ ក្នុងអំឡុងពេលដូចគ្នា ពោលគឺលើសពីកម្រិតដែលត្រូវបានរាយការណ៍ប៉ុន្មានថ្ងៃមុនពេលមានក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក Yoon។

វិទ្យាស្ថាន Gallup Korea បានឲ្យដឹងថា ការស្ទង់មតិចុងក្រោយបំផុត ត្រូវបានធ្វើឡើង ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ១,០០៤នាក់ នៅទូទាំងប្រទេស ហើយកម្រិតល្អៀងនៃលទ្ធផលនេះអាចទាប ឬខ្ពស់ជាងគ្នា ៣,១ភាគរយ។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់ក្រុមប្រឆាំង កើតមានបន្ទាប់ពីការចោទប្រកាន់ទម្លាក់តំណែងលើលោកនាយករដ្ឋមន្ត្រី Han Duck-soo ដែលបានកាន់តួនាទីជាប្រធានាធិបតីស្តីទីមួយរយៈខ្លី និងការបរាជ័យរបស់ក្រុមអ្នកស៊ើបអង្កេតក្នុងការចាប់ខ្លួនលោក Yoon កាលពីសប្តាហ៍មុន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលមួយម៉ោងជាមួយក្រុមសន្តិសុខរបស់លោក។

ចំនួនអ្នកឆ្លើយតបដែលគាំទ្រឲ្យមេដឹកនាំបក្សប្រឆាំង លោក Lee Jae-myung ក្លាយជាប្រធានាធិបតីបន្ទាប់ ក៏បានធ្លាក់ចុះផងដែរមកត្រឹម ៣២ភាគរយ ដោយធ្លាក់ពី ៣៧ភាគរយ នៅក្នុងការស្ទង់មតិមុន ដែលបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានការចោទប្រកាន់លើលោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំមុន។ ការស្ទង់មតិចុងក្រោយបានបង្ហាញថា អ្នកឆ្លើយសំណួរ ៦៤ភាគរយ គាំទ្រការចោទប្រកាន់ទម្លាក់តំណែងលោក Yoon ខណៈ ៣២ភាគរយ ប្រឆាំងនឹងយុទ្ធនាការនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm