ចំហេះព្រៃនៅទីក្រុង Los Angeles អាចជាអគ្គិភ័យបង្កការខូចខាតច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក

2025/01/10 10:31:35 pm        40

ចំហេះព្រៃដែលបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅតំបន់ទីក្រុង Los Angeles អាចក្លាយជាអគ្គិភ័យដែលបង្កការខាតបង់ទឹកប្រាក់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។

បើយោងតាមការប៉ាន់ប្រមាណដែលចេញផ្សាយដោយក្រុមហ៊ុន JPMorgan កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) បានបង្ហាញថា ការខាតបង់ផ្នែកធានារ៉ាប់រងដោយសារអគ្គិភ័យនៅសប្តាហ៍នេះ អាចលើសពី ២០ពាន់លានដុល្លារ។ ហើយយោងតាមទិន្នន័យពីក្រុមហ៊ុន Aon បានឲ្យដឹងថា ការខាតបង់ទាំងនោះ នឹងលើសពីការខូចខាតផ្នែកធានារ៉ាប់រងចំនួន ១២,៥ពាន់លានដុល្លារ ដោយសារចំហេះព្រៃ Camp Fire ឆ្នាំ២០១៨ ដែលជាអគ្គិភ័យបង្កការខាតបង់ទឹកប្រាក់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

យោងតាមទីភ្នាក់ងាររដ្ឋាភិបាល Cal Fire បានឲ្យដឹងថា ចំហេះព្រៃចំនួន ៥ ដែលបង្កឡើងដោយលក្ខខណ្ឌអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង បានឆាបឆេះផ្ទៃដី ២៩.០០០ហិកតា នៅជុំវិញតំបន់របស់ទីក្រុង Los Angeles ចាប់តាំងពីថ្ងៃអង្គារដើមសប្ដាហ៍នេះ។ អគ្គិភ័យដ៏ធំបំផុតចំនួន ២ គឺ Palisades និង Eaton នៅតែមិនអាចគ្រប់គ្រងបានទាំងស្រុងនោះឡើយ។

យោងតាមតម្រួតតំបន់ LA County បានឲ្យដឹងថា មនុស្សជិត ១៨០.០០០នាក់ នៅតែស្ថិតក្រោមការបញ្ជាជម្លៀស ហើយបានបន្ថែមថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនេះ មិនទាន់ដឹងជាក់លាក់នៅឡើយទេ។

យោងតាមធនាគារវិនិយោគ បានឲ្យដឹងថា ការប៉ាន់ប្រមាណនៃការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារចំហេះព្រៃនេះ បានកើនឡើងទ្វេដង ចាប់តាំងពីថ្ងៃពុធ (ទី៨ ខែមករា) ដោយឡើងដល់ជិត ៥០ពាន់លានដុល្លារ។ តែបើយោងតាមការព្យាករណ៍របស់ក្រុមហ៊ុន AccuWeather បានបង្ហាញថា ការខាតបង់ផ្នែកសេដ្ឋកិច្ចអាចឡើងដល់ ៥៧ពាន់លានដុល្លារ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm