បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្នបាននៅកំឡុងខែកញ្ញាខាងមុខ ខណៈសម្រេចបានជិត ៨០%ហើយ

2025/01/10 04:14:21 pm        487

បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាច​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បណ្តោះ​អាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការ​បញ្ជាក់​របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ នារសៀលថ្ងៃទី​១០ ខែមករា ឆ្នាំ២០២៥។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកឯកឧត្ដមអ្នកនាំពាក្យបានឲ្យដឹងថា​ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោង​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ខណៈ​ដែល​គម្រោង​ទាំង​មូល​រួម​មាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ, ផ្លូវ​មេ​តភ្ជាប់​មាន​ប្រវែងសរុប ១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និង​ត្រើយ​ខាង​លិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេ​ច​លទ្ធផល ៥៥,២៧%។

ឯកឧត្ដម ផន រឹម បានញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាច​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ​២០២៥​ខាង​មុខ​នេះ។​

គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោង​យុទ្ធសាស្រ្តមួយ​ដ៏សំខាន់​សម្រាប់​ការ​តភ្ជាប់​ទំនាក់​ទំនង​ និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ត្រើយ​ខាង​លិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។

គម្រោង​នេះ​គឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ​ដែល​មាន​ភាព​​ប្រទាក់​ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់​ផ្លូវ​បំបែក​កំពង់​ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លង​កាត់​ស្រុក​ឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់​ផ្លូវជាតិ​លេខ​៧​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕

អត្ថបទដែលទាក់ទង

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ
2026/03/20 10:28:30 am        1
កោះទទឹងត្រូវបានរៀបចំជាតំបន់ទេសចរណ៍ថ្មី ក្នុងខេត្តកោះកុង ដើម្បីជំរុញកំណើនទេសចរណ៍
2026/03/20 09:21:49 am        2
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ខ្សែ​ជូន​ប្រជា​ពលរដ្ឋ​ឃុំ​ស្វាយ​លួង ​ស្រុកកណ្តៀង
2026/03/09 03:26:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរសង្ក្រាន្ត៖ ក្រុមការងារកំពុងដំឡើងការសាងសង់ «ភូមិសង្ក្រាន្ត» នៅទីតាំងក្រោយផ្សាររាត្រី

2026/03/23 12:47:07 pm
​រយៈពេលបីថ្ងៃ អ្នកទេសចរណ៍ជាង ៧ម៉ឺន៤ពាន់នាក់មកទស្សនាព្រឹត្ដិការណ៍​សមរាត្រីនៅ​ប្រាសាទអង្គរ
2026/03/23 12:24:49 pm
​IDF៖ អ៊ីរ៉ង់បាញ់មីស៊ីល ៤០០គ្រាប់លើអ៊ីស្រាអែល ដោយ ៩២% ត្រូវបានស្ទាក់ចាប់ តាំងពីសង្រ្គាមចាប់ផ្តើម
2026/03/23 12:23:41 pm
​ទីក្រុងគីវ រាយការណ៍ពី «ការខាតបង់យ៉ាងធ្ងន់ធ្ងររបស់រុស្ស៊ី» នៅសមរភូមិភាគខាងកើតអ៊ុយក្រែន
2026/03/23 12:19:28 pm
​គ្រាប់បែកសាំង និងកាណុងបាញ់ទឹក ត្រូវបានប្រើនៅទីក្រុង Tirana ខណៈការតវ៉ាប្រឆាំងអំពើពុករលួយប្រែជាហិង្សា
2026/03/23 12:16:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/22 06:15:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/21 01:53:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/22 02:23:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am