មនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស ក្រោយអ៊ុយក្រែនវាយប្រហារមីស៊ីលលើផ្សារទំនើបលើទីក្រុង Donetskគ្រប់គ្រងដោយរុស្ស៊ី

2025/01/10 11:28:48 pm        65

មន្រ្តីជាន់ខ្ពស់មួយរូបគាំទ្រដោយរុស្ស៊ី និយាយថា កងទ័ពអ៊ុយក្រែន បានវាយប្រហារផ្សារទំនើបមួយកន្លែងនៅថ្ងៃសុក្រនេះ ក្នុងទីក្រុង Donetskដែលកាន់កាប់ដោយរុស្ស៊ី នៅតំបន់ភាគខាងកើតអ៊ុយក្រែន នៅក្នុងការវាយប្រហារមួយដែលប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុក Donetsk រាយការណ៍ដោយលើកឡើងប្រភពពីលោក Denis Pushilin គឺជាប្រមុខសាធារណរដ្ឋប្រជាមានិត Donetsk ដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ីនោះថា ជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ និងជនស៊ីវិលយ៉ាងហោច ៦នាក់ផ្សេងទៀត បានរងរបួស ។

នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីអ៊ុយក្រែន ហើយទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់បានភ្លាមៗនោះដែរ លើសេចក្តីរាយការណ៍មួយនេះ ។

រូបថតសន្លឹកដែលពុំបានបញ្ជាក់ផ្ទៀងផ្ទាត់បង្ហោះនៅលើបណ្តាញព័ត៌មានសង្គមឃើញ រថយន្តឆាបឆេះនៅមុខអគារកម្ពស់ ២ជាន់ ព័ទ្ធជុំវិញដោយកម្ទេចកម្ទី ។

ចំណែកឯ រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម Dashcam បង្ហោះដោយអ្នកបើកបរម្នាក់ ឃើញពេលដែលផ្សារទំនើប Moloko រងការវាយប្រហារដោយមីស៊ីល ជាមួយនឹងការផ្ទុះដ៏ធំមួយ និងអណ្តាតភ្លើងផុសឡើងលើអាកាស ។

លោក Denis Pushilin គឺជាមន្រ្តីជាន់ខ្ពស់មួយរូបគាំទ្រដោយរុស្ស៊ី បានចោទប្រកាន់កងទ័ពអ៊ុយក្រែនថា បានបាញ់មីស៊ីល HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ចូលទៅក្នុងតំបន់នោះ អំឡុងពេលដ៏មមាញឹកនៅព្រឹកថ្ងៃសុក្រនេះ ។

លោក Pushilin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា អគារផ្ទះល្វែងមួយខ្នងនៅទីក្រុង Svitlodarsk ស្ថិតក្នុងតំបន់ Donetsk រងការវាយប្រហារផងដែរដោយកងកម្លាំងអ៊ុយក្រែន បណ្តាលឲ្យស្រ្តីម្នាក់ បាត់បង់ជីវិត និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស ។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍ថា អគារផ្សេងទៀត និងរថយន្តប្រហែល ១៥គ្រឿង រងការខូចខាតនៅក្នុងការវាយប្រហារតែមួយ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm