តម្រួតស្រុក Los Angeles លោក Robert Luna បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោករំពឹងថា ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋ California សហរដ្ឋអាមេរិក នឹងបន្តកើនឡើងបន្ថែមទៀត ហើយវាប្រៀបបាននឹងការទម្លាក់គ្រាប់បែកមរមាណូលើតំបន់ភ្លើងឆេះព្រៃទាំងនេះ ។
លោក Luna ថា លោកមិនរំពឹងថានឹងទទួលបានដំណឹងល្អនោះទេ ហើយពួកយើងក៏ពុំរំពឹងដល់ចំនួនមនុស្សស្លាប់កើនឡើងនោះដែរ ។
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ ២កន្លែង កំពុងកំរាមកំហែងទីក្រុង Los Angeles ចាប់ពីតំបន់ភាគខាងកើត និងភាគខាងលិច ដោយបានលេបត្របាក់ផ្ទះសម្បែងជិត ១ម៉ឺននាក់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ខណៈភ្លើងឆេះព្រៃបន្តឆាបឆេះចូលដល់យប់ទី ៣កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាកម្លាំងខ្យល់បក់ថមថយយ៉ាងណាក្តី ។
ភ្លើងឆេះព្រៃ Palisades Fire ស្ថិតនៅចន្លោះទីក្រុង Santa Monica និងទីក្រុង Malibu នៅចំហៀងខាងលិចនៃទីក្រុង Los Angeles និងភ្លើងឆេះព្រៃ Eaton Fire ស្ថិតនៅចំហៀងខាងកើតជិតទីក្រុង Pasadena ត្រូវបានគេចាត់ទុកថាជាភ្លើងឆេះព្រៃបំផ្លិចបំផ្លាញខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តទីក្រុង Los Angeles ដោយមកទល់នឹងពេលនេះ បានលេបត្របាក់ដីព្រៃជិត ១៣.៧៥០ហិចតា និងបានធ្វើឲ្យតំបន់ជិតខាងទាំងមូល ក្លាយជាផេះផង់ ។
គ្រូពេទ្យស្រុក Los Angeles បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ពួកគេថា ចំនួនមនុស្សស្លាប់ ដោយសារភ្លើងឆេះព្រៃនេះ បានកើនឡើងពី ៧នាក់ ដល់ ១០នាក់ហើយ ខណៈគេរំពឹងថា ចំនួនគ្រោះថ្នាក់នឹងបន្តកើនឡើងបន្ថែមទៀត ៕


