UN៖ អូស្ត្រាលីបានរំលោភសិទ្ធិជនភៀសខ្លួន នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងក្រៅប្រទេស

2025/01/11 12:11:37 am        58

គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានរកឃើញថា ប្រទេសអូស្ត្រាលីបានរំលោភលើសន្ធិសញ្ញាសិទ្ធិមនុស្ស ដោយការឃុំឃាំងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងនោះរួមមានទាំងអនីតិជនផងដែរ នៅលើកោះដាច់ស្រយាល Nauru នៅមហាសមុទ្រប៉ាស៊ីហ្វិក សូម្បីតែពួកគេត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួនក៏ដោយ។

នៅក្រោមគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់អូស្ត្រាលី អ្នកដែលព្យាយាមទៅដល់ប្រទេសនេះដោយទូក ត្រូវបានបញ្ជូនទៅបជ្ឈមណ្ឌលឃុំខ្លួននានា ក្នុងនោះរួមទាំងនៅលើកោះ Nauru ដែនដីតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាអ្វីដែលគេហៅថា «ដំណើរកាឃុំឃាំងនៅក្រៅប្រទេស» ចាប់តាំងពីឆ្នាំ២០១៣ មក។ ទីតាំងឃុំខ្លួនបែបនេះពីមុនត្រូវបានពិនិត្យដោយក្រុមសិទ្ធិមនុស្ស។

គណៈកម្មាធិការសិទ្ធិមនុស្សរបស់ UN ដែលត្រួតពិនិត្យលើកតិកាសញ្ញាអន្តរជាតិចងដោយច្បាប់ឆ្នាំ១៩៦៦ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងដែលត្រូវបានស្នើឲ្យពិចារណាលើពាក្យបណ្តឹងរបស់ក្រុមជនភៀសខ្លួន បានរកឃើញថា ប្រទេសអូស្ត្រាលីបានរំលោភលើបទប្បញ្ញត្តិពីរនៃសន្ធិសញ្ញានេះ ដែលនោះគឺមួយពាក់ព័ន្ធនឹងការឃុំខ្លួនដោយបំពាន និងមួយទៀតពាក់ព័ន្ធនឹងការការពារសិទ្ធិ ពោលគឺបានឃុំខ្លួនពួកគេ ដោយមិនបានឆ្លងកាត់តុលាការ។

ជាមួយគ្នានេះ គណៈកម្មាធិការបានស្នើឲ្យអូស្ត្រាលីផ្តល់សំណងដល់ជនរងគ្រោះ និងធានាថា ការរំលោភស្រដៀងគ្នានេះ មិនកើតឡើងម្តងទៀតនោះឡើយ។

គោលនយោបាយឃុំខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់ប្រទេសអូស្ត្រាលីនៅក្រៅប្រទេស ទទួលបានការគាំទ្រពីអ្នកបោះឆ្នោត។ រដ្ឋាភិបាលរបស់ប្រទេសនេះ លើកឡើងថា អ្នកជាប់ឃុំត្រូវបានប្រព្រឹត្តចំពោះដោយសេចក្តីថ្លៃថ្នូរ យុត្តិធម៌ និងការគោរព ហើយផ្តល់លទ្ធភាពឲ្យទទួលបានសេវាគាំទ្រជាច្រើន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm