អង្គការណាតូ នឹងមិនគាំទ្រគោលដៅចំណាយលើវិស័យការពារជាតិថ្មីរបស់លោក Trump តែនឹងលើកកម្ពស់ចក្ខុវិស័យរបស់ខ្លួន

2025/01/11 01:59:37 am        74

យោងតាមក្រុមមន្ត្រី និងអ្នកវិភាគ បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) នឹងមិនស្តាប់តាមសំណើរបស់លោក Donald Trump ដែលចង់ឲ្យដំឡើងការចំណាយលើវិស័យការពារជាតិនោះទេ ប៉ុន្តែទំនងជានឹងព្រមព្រៀងឲ្យមានកម្រិតលើសពីគោលដៅបច្ចុប្បន្នរបស់ខ្លួន។

លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បានប្រកាសថា សមាជិកនៃសម្ព័ន្ធភាពយោធាមួយនេះ គួរតែចំណាយ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ដែលជាការដំឡើងលើសខ្ពស់ខ្លាំងពីគោលដៅ ២ភាគរយ នាពេលបច្ចុប្បន្ន និងជាកម្រិតមួយដែលគ្មានប្រទេសរបស់អង្គការណាតូ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ ឈានដល់នោះឡើយ នាពេលនេះ។

បណ្ដាមន្ត្រីមកពីប្រទេសអង្គការណាតូ បានលើកឡើងថា ពួកគេបានយល់ស្របថា ការចំណាយលើវិស័យការពារជាតិត្រូវដំឡើងបន្ថែមទៀត ប៉ុន្តែមិនគាំទ្រតួលេខ ៥ភាគរយនោះទេ ដែលអ្នកវិភាគ បាននិយាយថា នឹងមិនអាចទៅរួចនោះឡើយ ទាំងផ្នែកខាងនយោបាយ និងសេដ្ឋកិច្ច សម្រាប់សមាជិកស្ទើរតែទាំងអស់។ កម្រិតនោះនឹងត្រូវការប្រាក់រាប់រយពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិបន្ថែម។

តែទោះបីជាយ៉ាងណាក្ដី គោលដៅថ្មីមួយ ទំនងជាមានការព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងខែមិថុនា ដែលត្រូវបានជំរុញដោយការភ័យខ្លាចថា រុស្ស៊ីអាចនឹងវាយប្រហារប្រទេសណាតូណាមួយទៀតបន្ទាប់ពីអ៊ុយក្រែន និងដោយការទាមទាររបស់លោក Trump។

អ្នកខ្លះរំពឹងថា បន្ទាប់ពីមានការជជែកតវ៉ាគ្នាយ៉ាងច្រើន សមាជិក ៣២ប្រទេសរបស់អង្គការណាតូ នឹងព្រមព្រៀងគ្នា ដើម្បីឈានគោលដៅប្រហែល ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm