អ៊ុយក្រែនទទួលបានចំណែកដំបូង ៣ពាន់លានអឺរ៉ូនៃប្រាក់កម្ចី G7 ពី EU

2025/01/11 02:05:12 am        81

ទីក្រុងគីវ និងប្រ៊ុចសែល នៅថ្ងៃសុក្រ (ទី១០ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលចំណែកដំបូងចំនួន ៣ពាន់លានអឺរ៉ូ (៣,០៩ពាន់លានដុល្លារ) នៃប្រាក់កម្ចីរបស់សហភាពអឺរ៉ុប (EU) ដែលយល់ព្រមដោយសមាជិកនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧ (G7) និងដែលគាំទ្រដោយប្រាក់ចំណូលពីទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ីដែលត្រូវបានបង្កក។

គួររំលឹកថា បណ្ដាមេដឹកនាំ G7 កាលពីខែតុលាឆ្នាំមុន បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារដល់អ៊ុយក្រែនតាមរយៈបណ្ដាញជាច្រើន។

តាមរយៈបណ្តាញសង្គម X ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា៖ «ថ្ងៃនេះ យើងផ្តល់ប្រាក់ចំនួន ៣ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដែលជាការទូទាត់លើកទី១ នៃផ្នែកសហភាពអឺរ៉ុបនៃប្រាក់កម្ចីរបស់ G7»។ 

ចំណែកនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានបញ្ជាក់ពីការផ្ទេរមូលនិធិនេះក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើកម្មវិធីផ្ញើសារ Telegram។

បណ្តាញផ្តល់មូលនិធិដែលត្រូវបានយល់ព្រមដោយ G7 រួមមានកម្ចីជំនួយម៉ាក្រូហិរញ្ញវត្ថុពី EU គណនីគ្រប់គ្រងពហុម្ចាស់ជំនួយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់អ៊ុយក្រែន និងមូលនិធិអន្តរការីហិរញ្ញវត្ថុដែលទើបបង្កើតថ្មី សម្រាប់អ៊ុយក្រែន នៅធនាគារពិភពលោក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm