លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណាអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅបន្តឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្វាយរៀង

2025/01/11 06:58:32 pm        90

ស្វាយរៀង ÷ លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញបិទសន្តិបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តបន្ទាប់ពីដំណើរការ អស់រយះ២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥នេះ។

បន្ទាប់ពីឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត អានរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរយះពេល២ថ្ងៃ ជូនដល់អង្គសន្និបាតរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍បិទដោយសំដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្ត នឹងមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលក្នុងរយះពេល១ឆ្នាំ២០២៤កន្លងទៅនេះ បានធ្វើការអភិវឌ្ឍន៍ខេត្តបានល្អប្រសើរ ទាំងលើហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ សន្តិសុខនិងជីវភាពរបស់ពលរដ្ឋ ត្រូវបានលើកកំពស់ ទៅតាមគោលនយោបាយបញ្ចកោណតំណាក់កាលទី១នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

 ទាក់ទងទៅនិងការងារសន្តិសុខសណ្ដាប់ធ្នាប់បច្ចុប្បន្ន លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត បានជំរុញដល់រដ្ឋបាលខេត្តពិសេសប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតតាមរយៈចុះផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ អោយបានគ្រប់មូលដ្ឋានសាលារៀននិងទីតាំងសាធារណៈ សំដៅធ្វើឲ្យពលរដ្ឋពិសេសយុវជនយល់កាន់តែច្បាស់ដើម្បីរួមកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ទប់ស្កាត់ក្មេងទំនើងដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន។

 លោកជំទាវបណ្ឌឹតសភាចារ្យ ក៏បានជំរុញដល់រដ្ឋបាលខេត្ត ស្រុក ក្រុង និង មន្ទីរពាក់ពន្ធ័ ត្រូវបន្តផ្តល់សេវាតម្រូវការ សេវាបំរើ ជូនដល់ពលរដ្ឋនិង ក្រុមហ៊ុន សហគ្រាស ឲ្យបានទាន់ពេលវេលាពិសេសធ្វើការដោះស្រាយទំនាស់ផ្សេងៗ នៅក្រៅប្រព័ន្ធច្បាប់ពិសេស ដីធ្លីនៅតាមមូល បន្តគ្រប់គ្រងធនធានធម្មជាតិនិងការចុះបញ្ជីដីធ្លី។

  ឆ្លើយតបទៅលទ្ធផលដែលសម្រេចបានរបស់រដ្ឋបាលខេត្តមន្ទីរអង្គភាពពាក់ព័ន្ធលោកជំទាវភឿងសកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត បានបំពាក់គ្រឿងឥស្សរិយស់ មេដាយការងារ ជូនដល់បុគ្គលឆ្នើមនិងអង្គភាពឆ្នើមចំនួនជាង២០គ្រឿងផងដែរ៕ ដោយ ÷ ភា សារឹត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm