មេដឹកនាំស្តីទីរបស់កូរ៉េខាងត្បូង ទទួលយកការលាលែងពីតំណែងប្រធានសន្តិសុខប្រធានាធិបតី

2025/01/11 07:32:52 pm        49

មេដឹកនាំស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានទទួលយកការលាលែងពីតំណែងប្រធានអង្គភាពសេវាសន្តិសុខប្រធានាធិបតី លោក Park Jong-joon ខណៈលោកប្រឈមទៅនឹងការសាកសួររបស់នគរបាលអំពីរបៀបដែលកងកម្លាំងរបស់លោក រារាំងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដើម្បីចាប់ខ្លួនប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង កាលពីសប្តាហ៍មុន។

មេដឹកនាំស្តីទី ឧបនាយករដ្ឋមន្ត្រី លោក ជែ សាងម៉ុក(Choi Sang-mok) បានសម្តែងការសោកស្តាយចំពោះការប៉ះទង្គិចគ្នារវាងមន្ត្រីអនុវត្តច្បាប់ និងកងសន្តិសុខប្រធានាធិបតី និងបានអំពាវនាវឱ្យសមាជិកសភា ឈានដល់កិច្ចព្រមព្រៀង ដើម្បីបើកការស៊ើបអង្កេតឯករាជ្យមួយ។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីនិងនគរបាលជាន់ខ្ពស់ កំពុងរៀបចំផែនការប៉ុនប៉ងជាលើកទីពីរដើម្បីនាំយក លោក Yoon ទៅមន្ទីរឃុំឃាំង ខណៈពួកគេរួមគ្នាស៊ើបអង្កេតថាតើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ មានការប៉ុនប៉ងបះបោរ ដែរឬយ៉ាងណា។

អង្គភាពសេវាសន្តិសុខប្រធានាធិបតី បានរារាំងការប៉ុនប៉ងដំបូងដើម្បីចាប់ខ្លួន លោកYoon នៅឯលំនៅឋានផ្លូវការរបស់លោក ដែលលោកពុំបានចាកចេញរយៈពេលជាច្រើនសប្តាហ៍មកហើយ។

វានៅពុំច្បាស់ភ្លាមៗនោះទេ ថាតើការលាលែងពីតំណែងរបស់ លោក Park Jong-joon និងការអំពាវនាវរបស់ លោក ជែ សាងម៉ុក(Choi Sang-mok) ឱ្យមានការស៊ើបអង្កេតឯករាជ្យដើម្បីគ្រប់គ្រងការស៊ើបអង្កេតលើ Yoon នឹងប៉ះពាល់ដល់ការជំរុញឱ្យនាំយក លោក Yoon ទៅកាន់មន្ទីរឃុំឃាំង ឬយ៉ាងណា នោះទេ។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        3
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        62
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm