ការប្រឡងមន្ត្រីពន្ធដារលើវិញ្ញាសាសរសេរលើកទី២ ចាប់ផ្ដើមដំណើរការនៅថ្ងៃនេះ

2025/01/11 01:32:01 pm        429

ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥នេះ។ការប្រឡងលើវិញ្ញាសាសរសេរលើកទី២នេះ គឺដើម្បីជ្រើសរើសបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ដើម្បីបន្តទៅវគ្គវិញ្ញាសាផ្ទាល់មាត់ដែលជាដំណាក់កាលចុងក្រោយ។

ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ បានឈានដល់ដំណាក់កាលវិញ្ញាសាសរសេរលើកទី ២ នៅថ្ងៃនេះ។ ការប្រឡងនេះ ក៏ដូចជាការប្រឡងជ្រើសរើសមន្ត្រីរាជការកន្លងទៅ គឺអនុវត្តក្រោមនិយាមនីតិវិធីប្រតិបត្តិ SOP និងមានការចូលរួមត្រួតពិនិត្យ ជ្រើសរើសវិញ្ញាសា និងកាត់វិញ្ញាសាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលពីសំណាក់ មន្ត្រី​អង្គភាពប្រឆាំងអំពើពុករលួយ ​និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូបផងដែរ។

ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ មានបេក្ខជនចូលរួមសរុបចំនួន ៨០៨ នាក់។ បេក្ខជនទាំង ៨០៨នាក់ ជាបេក្ខជនដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងវិញ្ញា​សាសរសេរ​លើកទី ១កន្លងទៅ ដែលមានបេក្ខជនចូលរួមប្រឡងសរុបរហូតដល់ ៥ ៦៩៤នាក់។

ការប្រឡងវិញ្ញាសាសរសេរលើកទី ២នេះ គឺទាមទារឱ្យបេក្ខជនទាំងអស់ ទាំងក្នុងឧបសម្ព័ន្ធ ១និង ឧបសម្ព័ន្ធ ២ត្រូវប្រឡងលើវិញ្ញាសាសរសេរជំនាញពន្ធដារ រយៈពេល ២ម៉ោង។ លើសពីនេះសម្រាប់បេក្ខជនក្នុងឧបសម្ព័ន្ធ ១ ត្រូវប្រឡងលើវិញ្ញាសាជំនាញឯកទេស។ រីឯបេក្ខជនក្នុងឧបសម្ព័ន្ធ ២ ត្រូវប្រឡងលើជំនាញគណនេយ្យ។

ក្រសួងមុខងារសាធារណៈ ជាក្រសួងទទួលខុសត្រូវលើការរៀបចំការប្រឡងជ្រើសរើសមន្ត្រី នឹងចាប់ផ្ដើមដំណើរការកំណែនៅថ្ងៃស្អែក ក្រោយបញ្ចប់ការប្រឡងនាថ្ងៃនេះ។ ការធ្វើកំណែ នឹងបន្តជ្រើសរើសបេក្ខជន ទទួលបានលំដាប់ពិន្ទុខ្ពស់ ដើម្បីបន្តទៅការប្រឡងលើកចុងក្រោយ ដែលជាការប្រឡងវិញ្ញាសាផ្ទាល់មាត់។

ក្រសួងនឹងជូនដំណឹងពីកាលបរិច្ឆេទ នាពេលបន្ទាប់។ ការប្រឡងវិញ្ញាសាផ្ទាល់មាត់នេះ គឺនឹងធ្វើមូលវិចារលើបុគ្គលិកលក្ខណៈរបស់បេក្ខជន ចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ ជំនាញឯកទេស ឬគណនេយ្យ ចំណេះដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមុខងារសាធារណៈ ព្រមទាំងសមត្ថភាពជំនាញក្នុងការអនុវត្តការងារ ក្នុងរយៈពេល ១៥ ទៅ ២០នាទី សម្រាប់បេក្ខជននីមួយៗ។អត្ថបទ៖គឹមហុក  

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am