រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»

2025/01/11 09:11:57 pm        487

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារព័ត៌មាននិងសាធារណមតិ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ដោយវត្តមានចូលរួមរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គសពស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាល និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត៥០០នាក់។

ជាមតិស្វាគមន៍របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានចាត់ទុកព័ត៌មានគឺជាអាវុធទំនើប មិនមានកំណត់ចម្ងាយ និងមានល្បឿនលឿន ហើយដែលត្រូវបានគេយកទៅប្រើប្រាស់ជាមធ្យោបាយផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បង្កឱ្យមានជម្លោះ និងសង្គ្រាមជាដើម។ ប៉ុន្តែយើងជាមន្ត្រីព័ត៌មាន ក៏ត្រូវតែប្រើប្រាស់ ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហាបាន​ដ៏មានប្រសិទ្ធភាពដែរ ប៉ុន្តែទាមទារឱ្យមានការពង្រឹងសមត្ថភាពចូលរួមបន្ថែមទាំងអស់គ្នា និងអនុវត្តភារកិច្ចឱ្យសកម្ម ជាពិសេស គឺចូលរួមការពារសមិទ្ធផល និងភាពស្របច្បាប់​ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាជន ឱ្យបានស្ថិតស្ថេរគង់វង្ស។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាង​គំហ៊ុក​នូវព័ត៌មានក្លែងក្លាយ ញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ដែលជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច វគ្គបណ្តុះបណ្តាលបានរៀបចំឡើង និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធ​នឹង​ការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មាន​មិនពិត និងព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI បូករួម​នឹងការចង​ក្រងបណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាននិងសាធារណមតិ ជាពិសេសគឺការសហការ​រវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននឹង​បង្កើនបាននូវកម្លាំង​សរុប មធ្យោបាយសរុប និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារដ៏សកម្មរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន​នៃរដ្ឋបាលខេត្តកណ្តាល លើការផ្សព្វផ្សាយនូវសមិទ្ធផល និងសកម្មភាពជាច្រើនរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គ​បណ្តុះ​បណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងចំណេះ ជំនាញ និងលើកកម្ពស់ស្មារតី និងឆន្ទៈ ក៏ដូចជាការយក​ចិត្តទុក​ដាក់ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត​នៅក្នុងការបន្ត​ការងារ​គ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត ដែលនេះមានតម្លៃស្មើ​នឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm