ប្រធានអាជ្ញាធរប៉ាឡេស្ទីន ពិភាក្សាអំពីស្ថានភាពជនភៀសខ្លួន ជាមួយសមភាគីលីបង់

2025/01/11 09:22:48 pm        42

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាពជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងប្រទេសលីបង់។

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោក អាបាស បានអបអរសាទរដល់លោក Aoun ចំពោះជ័យជម្នះរបស់គាត់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីលីបង់។

ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទនេះ លោក អាបាស បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប៉ាឡេស្ទីន ចំពោះសុន្ទរកថារបស់លោក Aoun នៅសភាលីបង់ ក្រោយការបោះឆ្នោត ជាពិសេសទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន និងស្ថានភាពជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងប្រទេសលីបង់។

លោក អាបាស បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បី «ផ្តល់ជីវិតដ៏ថ្លៃថ្នូរសម្រាប់ជនភៀសខ្លួន នៅក្រោមច្បាប់លីបង់ រហូតដល់ពួកគេអាចត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ បន្ទាប់ពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យរបស់យើង ជាមួយនឹងទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា» ជាមួយប្រទេសលីបង់។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA)បានឲ្យដឹងថា ចំនួនជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងប្រទេសលីបង់ បានកើនឡើងដល់ ៤៩៣.២០១នាក់ នៅឆ្នាំ ២០២៣។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm