របាំបុរាណខ្មែរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ​នឹងលើកមកសម្តែងក្នុងពិធីបើក​មហោ​ស្រព​វប្បធម៌​អាស៊ី​និងអឺរ៉ុប

2021/11/05 10:06:51 pm        461

ភ្នំពេញ ៖ នាឱកាសដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុករៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ឆ្នាំ២០២១ នឹងមានទស្សនីយភាពសិល្បៈច្រើនទម្រង់ ដើម្បីបង្ហាញជូនភ្ញៀវអន្តរជាតិ ។ ក្នុងនោះក៏រួមមានរបាំព្រះរាជទ្រព្យ និងរបាំជាច្រើនទំរង់ផ្សេងទៀត ដែលសុទ្ធសឹងចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ លើកមកសំដែងក្នុងពិធីបើកមហោស្រពផងដែរ។

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងជាអនុប្រធាន អនុគណៈកម្មការ​សម្រប​សម្រួលការរៀបចំព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំកំពូល, ប្រាប់BTV ​ព័ត៌មាននាព្រឹកថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និងអឺរ៉ុប ៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់កម្ពុជា ទាំងសេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍។ គឺជាច្រកទ្វារថ្មីសម្រាប់កម្ពុជា​ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព​រវាងអឺរ៉ុប និងអាស៊ី ​ក៏ជាការទាក់​ទាញ​វិនិយោគិន ឲ្យចូលមកវិនិយោគ​នៅក្នុងព្រះរាជា​ណា​ចក្រ​កម្ពុជា និងទេសចរណ៍ ដែលកម្ពុជា​កំពុងត្រៀមបើក​ទេសចរណ៍​ (ទទួលភ្ញៀវអន្តរជាតិ) ឡើងវិញនាពេលខាងមុខនេះ។ ហើយក្រសួងវប្បធម៌បានត្រៀម​សម្រាប់កា​រ​រៀបចំការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃមហោស្រពវប្បធម៌អាស៊ី អឺរ៉ុប ​ដោយមានសកម្មភាព៣សំខាន់ៗ​ ក្នុងនោះ ​មាន​ការ​សម្តែង​សិល្បៈទស្សនីយភាពផងដែរ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ​ខែវិច្ឆិកា ឆ្នាំ២០២១ តាម​ប្រព័ន្ធអនឡាញ​ ព្រមទាំង​មាន​ការរៀបចំតាំង​ពិព័រណ៍វប្បធម៌​ដោយផ្ទាល់នៅសារមន្ទីរជាតិ ដោយ​ធ្វើការ​បើកសម្ពោធ​ និងអនុញ្ញាត​ឲ្យភ្ញៀវជាតិ និង​ភ្ញៀវអន្តរជាតិ​ ចូលទស្សនាដោយសេរី និង​ការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តមេជើរស៊ីនេផ្លិច​ សាខាអ៊ីអន១ ក្នុង​រាជធានី​ភ្នំពេញ។ ក្នុងនោះឯកឧត្តម បណ្ឌិត គឹម ពីនន់​ បានបញ្ជាក់ថា​ នៅថ្ងៃទី២៦ ខែវិចិ្ឆកា ​ដែលជាថ្ងៃ​បិទ​មហោស្រព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង ​សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ នឹង​ថ្លែង​សន្ទរកថា​បិទ​ ដោយមានការសម្តែងរបាំទេពមនោរម្យ​ ដែលដំឡើងថ្មី និង​មាន​រយៈពេល៨នាទី​ ដើម្បីចូលរួមសម្តែង​ក្នុង​ពិធីបិទនេះ​ផងដែរ។

ទាំងអស់នេះ ជាសកម្មភាពធំៗ របស់ក្រសួងវប្បធម៌ ក៏ដើម្បីបង្ហាញអត្តសញ្ញាណជាតិខ្មែរ​ ទន្ទឹម​នឹងនោះអឺរ៉ុប ក៏បង្ហាញពីអត្តសញ្ញាណចម្រុះជាតិសាសន៍​ រវាងប្រជាជននិងប្រជាជន ការចែករំលែក​បទពិសោធន៍ ​និង​ការយល់ដឹងអំពីភាពផ្សេងៗគ្នា ​នៃវប្បធម៌ ​ដែលនាំមកនូវសុខដុមភាព ​ការអភិវឌ្ឍ និង​កិច្ច​សន្ទនា​កាន់​តែ​ប្រសើរ​ឡើង​រវាងទ្​វីបទាំងពីរ៕

អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm