អង់គ្លេស៖ ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់ការអនុញ្ញាតតាមលក្ខខណ្ឌសម្រាប់ឱសថប្រឆាំងវីរុស COVID-19 របស់ក្រុមហ៊ុន Merck ជាឱសថគ្រាប់ដំបូងដែលត្រូវបានបង្ហាញដើម្បីព្យាបាលជំងឺ COVID-19 ដោយជោគជ័យ។ អង់គ្លេសគឺជាប្រទេសដំបូងគេដែលអនុម័តឱសថសម្រាប់ការព្យាបាលនេះ ទោះបីជាវាមិនច្បាស់ភ្លាមៗថា ឱសថគ្រាប់នេះនឹងអាចប្រើបានក្នុងរយៈពេលលឿនប៉ុណ្ណាក៏ដោយ។

ឱសថគ្រាប់នេះត្រូវបានផ្តល់អាជ្ញាប័ណ្ណ សម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដែលបានសាកល្បងលើអ្នកជំងឺវិជ្ជមានវីរុស COVID-19 និងមានកត្តាហានិភ័យតិចបំផុតសម្រាប់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។ ឱសថនេះត្រូវបានគេស្គាល់ឈ្មោះថា Molnupiravir ត្រូវលេប ២ដងក្នុង ១ថ្ងៃសម្រាប់រយៈពេល ៥ថ្ងៃដោយអ្នកជំងឺនៅផ្ទះមានជំងឺ COVID-19 កម្រិតស្រាលទៅមធ្យម។ ក្រុមហ៊ុន Merck បានប្រកាសលទ្ធផលបឋមកាលពីខែមុន ដែលបង្ហាញពីឱសថរបស់ខ្លួនកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បានពាក់កណ្ដាលក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩។ ឱសថ Molnupiravir កំពុងរង់ចាំការពិនិត្យឡើងវិញជាមួយនិយ័តករនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងទីភ្នាក់ងារនៃបណ្ដាប្រទេសផ្សេងទៀត៕
អត្ថបទ៖ ប៊ុនថន