កងទ័ពស៊ូដង់ បាននិយាយថា ពួកគេបានចូលដល់ទីក្រុងភាគកណ្តាល Wad Madani និងបានរុញច្រានកងទ័ពគាំទ្ររហ័ស(RSF) ។
កងទ័ពស៊ូដង់ បានបង្ហោះរូបភាពវីដេអូឃ្លីប ឃើញទាហានរបស់ពួកគេនៅក្នុងទីក្រុង Wad Madani ដែលជារដ្ឋធានីនៃរដ្ឋ El Gezira និងជាមជ្ឈមណ្ឌលកសិកម្មគ្រប់គ្រងដោយកងទ័ព RSF ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣រហូតមក ។
ខណៈពេលនោះដែរ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា កុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៣.២លាននាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ នៅឆ្នាំនេះ នៅក្នុងប្រទេសស៊ូដង់ ដែលហែកហួរដោយសង្រ្គាម ។
លោក Eva Hinds ប្រធានផ្នែកតស៊ូមតិ និងទំនាក់ទំនងរបស់ UNICEF ប្រចាំនៅប្រទេសស៊ូដង់ បាននិយាយថា ក្នុងចំណោមកុមារទាំងនេះ កុមារប្រហែល ៧៧២.000 នាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមនឹងកង្វះអាហារូបត្ថដ៏ម្ភធ្ងន់ធ្ងរ ។
ដោយឡែក យោងតាមរបាយការណ៍របស់អង្គការ IPC បានឲ្យដឹងថា គ្រោះទុរ្ភិក្សបានរួបរឹត តំបន់ចំនួន ៥ រួចទៅហើយ នៅទូទាំងប្រទេសស៊ូដង់ ៕