សារមន្ទីរជាតិកម្ពុជា បើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមចំណងជើងថា «ដីមាស»

2025/01/12 05:48:58 pm        219

ភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃ ក្រោមចំណងជើងថា «ដីមាស» ជាស្នាដៃគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

​លោក លាង ស៊ីកន វិចិត្រករ និងម្ចាស់ស្នាដៃទាំងមូលក្នុងកម្មវិធីពិព័រណ៍មិនអចិន្ត្រៃ ក្រោមចំណងជើងថា «ដីមាស» បានលើកឡើងថា «ដីមាស» ផែនដីទាំងមូលដែលនៅក្នុងលំហ ប្រៀបបីដូចគ្រាប់លម្អងដ៏តូចល្អិតដែលអណ្តែតយ៉ាងដូច្នេះដែរ។ ជីវិតអ្នកគូររូបដូចលោក ក៏ជាផ្នែកមួយនៅក្នុងនោះដែរ ហើយគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង រួមមាន៖ ទី១.ដីមាស, ទី២.ស្រមោលអតីតកាល, ទី៣.លំហូរទឹកដីមាស, ទី៤.ដែលបានបង្កើតឡើងវិញ, ទី៥.មហិទិ្ធឬទិ្ធភ្នំក្រវាញ, ទី៦.ល្បាប់មាស, ទី៧.ភូមិឋាននៅជនបទ, ទី៨.ទឹកដៃមាស, ទី៩.ជីវភាពគ្រួសារក្នុងផ្ទះអ្នកក្រុង, ទី១០.ប្រាសាទមាសស្រោបពពក, ទី១១.បរិយាកាសសកលប្រែប្រួល, ទី១២.ត្រលប់មកសុវណ្ណភូមិ, ទី១៣.ដកព្រលឹត ចាប់ក្តាម, ទី១៤.សំពះផ្ទឹម, ទី១៥.មាគ៌ានៃបញ្ញាញ្ញាណ, ទី១៦.ឆ្លងគ្នា, ទី១៧.ចាក់សោ និងទី១៨.គ្រុឌប្រលែង និងនាគ។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ បានថ្លែងថា ថ្ងៃនេះជាកិត្តិយសមួយដែលក្រុមការងារនាយកដ្ឋានសារមន្ទីរ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌសហការសម្របសម្រួល ជូនវិចិត្រករសិល្បៈខ្មែរ លោក លាង ស៊ីកន ដើម្បីដាក់តាំងពិព័រណ៍ស្នាដៃគំនូរវិចិត្រកម្មសហសម័យ នៅក្នុងសាលតាំងរបស់សារមន្ទីរជាតិកម្ពុជា រយៈពេល៨សប្តាហ៍ ក្រោមប្រធានបទ «ដីមាស» ការអនុញ្ញាតក្នុងការផ្តល់ទីតាំងជូនវិចិត្រករសិល្បៈខ្មែរ ដើម្បីដាក់តាំងបង្ហាញស្នាដៃគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង របស់វិចិត្រករសិល្បៈខ្មែរ លោក លាង ស៊ីកន ក្រោមប្រធានបទ «ដីមាស» នាពេលនេះធ្វើឡើងក្នុងចេតនាដើម្បីចូលរួមលើកកំពស់ និងផ្សព្វផ្សាយស្នាដៃរបស់វិចិត្រករខ្មែរ ដល់ស្រទាប់មហាជនអោយបានស្គាល់ពីគុណតម្លៃ និងទេពកោសល្យ ដ៏រស់រវើករបស់វិចិត្រករសិល្បៈខ្មែរ។ ហើយអ្វីទាំងនេះក៏ជាឱកាស និងលទ្ធភាពមួយរបស់នាយកដ្ឋានដើម្បីចូលរួមលើកស្ទួយ និងជួយផ្សព្វផ្សាយ ស្នាដៃរបស់វិចិត្រករគំនូរវិចិត្រតាមបែបសហសម័យរបស់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះលោក ឆាយ វិសុទ្ធ សូមសម្តែងសេចក្តីថ្លែងអំណរគុណ និងអបអរសាទរចំពោះក្រុមការងារ អ្នកតំណាងចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរួមគ្នារៀបចំអោយមានកម្មវិធីនេះឡើង។ គំនូរវិចិត្រកម្មទាំងនេះ គឺជាគំនិតច្នៃប្រឌិតថ្មីនៃការរចនាដោយរំលេចអត្ថន័យទាក់ទងទៅនឹងទឹក ដី ភូមិសាស្ត្រ អាកាសធាតុ បរិស្ថាន កំណរកំណើត ជីវៈចម្រុះ វប្បធម៌ ចាស់-ថ្មី សង្គមបច្ចេកវិទ្យា សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ជាពិសេសការវិលត្រឡប់មកវិញនូវរូបចម្លាក់ខ្មែរ ដែលបានបាត់បង់ចេញពីមាតុប្រទេសនាអំឡុងសង្គ្រាមស៊ីវិល៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm