ក្រសួងមុខងារចាប់ផ្ដើមធ្វើកំណែសន្លឹកកិច្ចការប្រឡងមន្ត្រីពន្ធដារលើវិញ្ញាសាសរសេរលើកទី២

2025/01/12 06:03:31 pm        102

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនប្រឡងជាមន្ត្រីពន្ធដារ លើវិញ្ញាសាសរសេរលើកទី ២។ ការធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប។

​ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងមុខងារសាធារណៈ នៅថ្ងៃនេះ បានចាប់ផ្ដើមដំណើការកំណែលើសន្លឹកកិច្ចការរបស់បេក្ខជនទាំងជាង ៨០០ នាក់ ដែលប្រឡងជាមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។

ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប។ 

ការធ្វើកំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីព្រឹកព្រលឹម តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ និងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។

សម្រាប់ការធ្វើកំណែនេះ គឺប្រើប្រាស់គ្រូកែវិញ្ញាសាមកពីអគ្គនាយកដ្ឋានពន្ធដារសរុបចំនួន ៣៤នាក់ ដែលត្រូវកែលើសន្លឹកកិច្ចការ ជំនាញពន្ធដារ ជំនាញគណនេយ្យ ជំនាញឯកទេសរដ្ឋបាលសាធារណៈ ជំនាញឯកទេសច្បាប់ និងជំនាញឯកទេសសេដ្ឋកិច្ច។

ការប្រឡងជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមាន ៣ដំណាក់កាល គឺវិញ្ញាសាសរសេរលើកទី ១ វិញ្ញាសាសរសេរលើកទី ២ និងការប្រឡងវិញ្ញាសាផ្ទាល់មាត់។ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ អាចឆ្លងកាត់ពីការប្រឡងមួយ ទៅការប្រឡងមួយទៀត។ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ សម្រាប់ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ នឹងត្រូវត្រៀមខ្លួនប្រឡងវិញ្ញាសាផ្ទាល់មាត់ នាពេលបន្ទាប់។ ការប្រឡងវិញ្ញាសាផ្ទាល់មាត់ គឺនឹងធ្វើមូលវិចារលើបុគ្គលិកលក្ខណៈរបស់បេក្ខជន ចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ ជំនាញឯកទេស ឬគណនេយ្យ ចំណេះដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមុខងារសាធារណៈ ព្រមទាំងសមត្ថភាពជំនាញក្នុងការអនុវត្តការងារ ក្នុងរយៈពេល ១៥ ទៅ ២០នាទី សម្រាប់បេក្ខជននីមួយៗ។

ចំនួនជ្រើសរើសចុងក្រោយសម្រាប់ការបំពេញការងារក្នុងអគ្គនាយកដ្ឋានពន្ធដារ គឺចំនួន ២៥៧នាក់ប៉ុណ្ណោះ។

អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        171
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        149
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm