រាជរដ្ឋាភិបាលបាននិងកំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើបញ្ហាអនាម័យនិងទឹកស្អាត

2025/01/12 11:08:28 am        116

កំពង់ធំ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើផ្នែកអនាម័យនិងទឹកស្អាត ដែលជាកត្តាសំខាន់នៃ ការលើកកម្ពស់សុខភាព ដើម្បីជួយប្រជាពលរដ្ឋឱ្យមានសុខភាពល្អប្រសើរ តាមរយៈនៃការអនុវត្តបញ្ហាអនាម័យ ដើម្បីជៀសផុតពីជំងឺ ដង្កាត់ផ្សេងៗ។

​លោកជំទាវ ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ លើកឡើងក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សា ស្នោ-ឃ្លៃ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជាកំពុងសម្រេច បាននូវវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតនៅ ឡើយ។ ទោះបីជាប្រព័ន្ធទឹកស្អាតនិងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាតនិងអនាម័យ មានភាពល្អប្រសើរជាងមុនក៏ដោយ ក៏ កម្ពុជានៅមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់។ ទម្លាប់បែបនេះនៅបន្តជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់មួយ ព្រោះថា វានាំឲ្យ មានការសាយភាយជំងឺយ៉ាងឆាប់រហ័ស និងធ្វើឲ្យកុមារ និងគ្រួសាររបស់ពួកគេ ប្រឈមនឹងហានិភ័យ ដែលនាំឲ្យប៉ះពាល់ដល់ការរស់ នៅជាប្រចាំថ្ងៃ ដូចជាការទៅសាលារៀន ឬការរកទទួលទាន និងការចាយវាយពាក់ព័ន្ធនឹងការព្យាបាលជាដើម។

លោកជំទាវ បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើ វិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកអនាម័យនិងទឹកស្អាត ជាអាទិភាព មួយ ជាមួយនឹងចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកល ឲ្យបានត្រឹមឆ្នាំ២០៣០។

ទាក់ទិនគម្រោងខាងលើនេះ, លោកជំទាវ ជា សិរី បានថ្លែងអំណរគុណ ពីដៃគូសហការ គាំទ្រឧបត្ថម្ភជាហិរញ្ញវត្ថុ ក្នុងការ កសាងអគារបន្ទប់ទឹកស្អាតនេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកស្រីនាយិកា លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារបន្ទប់ទឹកស្អាត មានចំនួន ១០ បន្ទប់, ក្នុងនោះ ៥ បន្ទប់ សម្រាប់កុមារី, ៤ បន្ទប់សម្រាប់កុមារា, និង ១ បន្ទប់ សម្រាប់កុមារ មានពិការភាព ដែលនេះគឺជាការចូលរួមលើកកម្ពស់បញ្ហាអនាម័យ គាំទ្រសុខមាលភាពកុមារ និងបង្កើនលទ្ធភាពទទួលបានសេវា អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងសាលា បឋមសិក្សាមួយនេះ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am