ប្រអប់ខ្មៅនៅក្នុងបន្ទប់អ្នកដំណើរ និងបន្ទប់អ្នកបើកបររបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jejuដែលបានធ្លាក់កាលពីខែមុន អត់ដំណើរការរយៈពេលប៉ុន្មាននាទី មុនពេលជួបគ្រោះមហន្តរាយមួយនេះ ។
ទិន្នន័យទទួលបានពីប្រអប់ខ្មៅបានឲ្យដឹងថា រយៈពេលប៉ុន្មានទីមុនពេលធ្លាក់ អ្នកបើកបរយន្តហោះ បានរាយការណ៍ពីការវាយប្រហាររបស់សត្វស្លាប ។
ការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jeju ដែលសម្លាប់មនុស្ស ១៧៩នាក់ បានក្លាយជាឧបទ្ទេវហេតុអាកាសចរណ៍ស្លាប់មនុស្សច្រើនបំផុតលើទឹកដីកូរ៉េខាងត្បូង ។ អាកាសយានិក ២នាក់គត់ បាននៅរស់ ។
ក្រុមអ្នកស៊ើបអង្កេត សង្ឃឹមថា ទិន្នន័យរបស់ប្រអប់ខ្មៅ នឹងផ្តល់ទស្សនាទានពីពេលវេលាសំខាន់មុន ពេលជួបសោកនាដកម្មធ្លាក់យន្តហោះ ។
ក្រសួងទឹកជញ្ជូនកូរ៉េខាងត្បូង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្នក្រុមអាជ្ញាកំពុងស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឲ្យប្រអប់ខ្មៅលែងដំណើរការមុនពេលធ្លាក់យន្តហោះ ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតអ្នកស៊ើបអង្កេតឧបទ្ទេហេតុធ្លាក់យន្តហោះម្នាក់នៅក្នុងក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានលើកឡើងថា មូលហេតុបណ្តាលឲ្យបាត់បង់ទិន្នន័យនៅក្នុងប្រអប់ខ្មៅ អាចបណ្តាលមកពីការអស់ថាមពល បើទោះបីជាករណីបែបនេះ កម្រកើតមានក៏ដោយ ៕