ស្នងការនគរបាលក្រុង Los Angeles លោក Jim McDonnell បានប្រកាសថា បច្ចុប្បន្នបំរាមគោរចណ៍ បានដាក់នៅតាមតំបន់ទាំងអស់ដែលស្ថិតក្រោមការជម្លៀសខ្លួនក្នុងទីក្រុងមួយនេះ ។
បំរាមគោចរណ៍ នឹងចូលជាធរមានចាប់ពីវេលាម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៦ព្រឹក ហើយវាមានគោលដៅរារាំងក្រុមចោរលួចពីការចូលទៅក្នុងតំបន់រងការឆាបឆេះដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងរដ្ឋ California ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ គ្រប់គ្រងបានភ្លើងឆេះព្រៃធំៗ ២កន្លែងនៅចំហៀងខាងកើត និងចំហៀងខាងលិចទីក្រុង Los Angeles ខណៈខ្យល់បក់ខ្លាំង បានធូរស្រាលខ្លះដែរ ។
ភ្លើងឆេះព្រៃដំណាលគ្នាចំនួន ៦កន្លែងដែលបានវាយប្រហារស្រុក Los Angeles ចាប់តាំងពីថ្ងៃអង្គារហូតមកនោះ បានសម្លាប់មនុស្ស ១៦នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ១២.០០០ខ្នង បើទោះបីជាចំនួននេះ អាចនឹងកើតឡើងក៏ដោយ ។
ក្រុមមន្រ្តីនិយាយថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ភ្លើងឆេះព្រៃ Palisades Fire បានឆាបឆេះដីព្រៃជាង ៤០០ហិចតាបន្ថែមទៀត ហើយនិងបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋកាន់តែច្រើន ។
ដោយឡែក តម្រួតស្រុក Los Angeles លោក Robert Luna និយាយថា ពលរដ្ឋ ១៥៣.០០០នាក់ ត្រូវបានជម្លៀសខ្លួន ហើយពលរដ្ឋ ១៦៦.០០០ផ្សេងទៀត ស្ថិតក្រោមការព្រមានឲ្យជម្លៀសខ្លួនដូចគ្នា ៕
