បាល់ទាត់៖ ខ្សែប្រយុទ្ធណ័រវេយ Erling Haaland នឹងត្រូវអវត្តមានពី Borussia Dortmund រហូតដំណាច់ឆ្នាំនេះដោយសារបញ្ហាត្រគាក នេះបើតាមការបញ្ជាក់របស់ឪពុករបស់គេ។ កីឡាករវ័យ ២១ឆ្នាំរូបនេះមិនបានចូលលេងតាំងពីថ្ងៃទី១៩ ខែកក្កដា ហើយនៅពេលនេះ Dortmund នឹងបន្តគ្មានវត្តមានអតីតខ្សែប្រយុទ្ធ Salzburg រូបនេះច្រើនសប្ដាហ៍ទៀត។

Erling Haaland បានស៊ុតបញ្ចូលទីសរុប ១៣គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១០ប្រកួតរដូវកាលនេះ។ វត្តមានរបស់ Haaland បានធ្វើឱ្យការកែប្រែជាច្រើននៅ Dortmund តាមរយៈសមត្ថភាពស៊ុតបញ្ចូលទីរបស់គេ។ Dortmund នឹងត្រូវលេង ៨ប្រកួតបន្ទាប់ដោយគ្មាន Haaland ទាំងក្នុងលីគ និង Champions League។ Dortmund កំពុងឈរលេខ២ ក្នុងតារាងក្រោយលេងបាន ១០ប្រកួតមាន ២៤ពិន្ទុដេញពីក្រោយ Bayern Munich ១ពិន្ទុខណៈចុងសប្ដាហ៍នេះត្រូវទៅទឹកដី Leipzig៕
អត្ថបទ៖នាង សុភាវុធ