ព្រិលបានគ្របដណ្តប់តំបន់ជាច្រើនក្នុងខេត្ត Niigata ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ក៏ដូចជាតំបន់ភាគខាងជើងប្រទេសមួយនេះ ហើយក្រុមមន្រ្តី បានព្រមានឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ទឹកកក ។
កម្មករត្រូវបានមើលឃើញបោសសម្អាតព្រិលនៅក្នុងទីក្រុង Uonuma ខណៈការធ្វើចរាចរណ៍ ចន្លោះព្រិលដែលនៅសងខាងផ្លូវ ។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋជប៉ុន NHK បានឲ្យដឹងថា ខេត្ត Niigata មានព្រិលធ្លាក់កម្រាស់ ៣០សង់ទីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
ខណៈពេលនោះដែរ ផ្លូវហាយវ៉េ Hokuriku បានបិទការធ្វើចរាចរណ៍ដោយអន្លើរ ក្រោយមានឧបទ្ទេហេតុរថយន្តបុកបន្តកន្ទុយគ្នាប្រហែល ១០០គ្រឿង ៕

