សមាគមវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល​ តាមរយៈការងារមនុស្សធម៌ និងសង្គម

2025/01/12 11:03:14 pm        473

រយៈពេល១ឆ្នាំកន្លងមកនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន បានធ្វើសកម្មភាពដើម្បី រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅ ការងារបន្ដរបស់សមាគមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន។

ក្នុងឱការនោះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ មានប្រសាសន៍ថា កន្លមងមក និងបច្ចុប្បន្នសមាគម បានចូលរួមចំណែកការងារមនុស្សធម៌ និងសង្គមសម្រេចបានជាច្រើន តាមផ្តល់អាហារូបករណ៍ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ចំនួន​៥៤០ កន្លែង, ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ចំនួន៤០០កន្លែង, និងផ្ដល់អាហារូបករណ៍ជូនថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីផ្ដល់ជូនសិស្ស-និស្សិតក្រីក្រជារៀងរាល់ឆ្នាំ។

ក្នុងនោះ សមាគម បានដឹកនាំសិស្សនិសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ​និស្សិតអាហារូបករណ៍​សហភាពសហព័ន្ធយុវជនកម្ពុជា ចុះទស្សនកិច្ចសិក្សានៅតាមរមណីយដ្ឋាន និងតំបន់ប្រវត្ដសាស្ដ្រនានា ដូចជា ប្រាសាទព្រះវិហារ ,ប្រាសាទកោះកេរ , ប្រាសាទអង្គរវត្ត- និងចូលរួមដាំកូនឈើចំនួន១០៤០ដើម និងក្រាលស្មៅ តាមដើមឈើ​ក្នុងតំបន់បរិវេណអង្គរ នៅខេត្តសៀមរាបផងដែរ ។

បើតាមឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា សមាគមបានបើកដំណើរមកដល់ពេលនេះ ក្រៅពីការងារអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សមាគមបានចូលរួមចំណែកយ៉ាង សកម្មនៅក្នុងកិច្ចការសង្គម និងមនុស្សធម៌ ដូចជា៖ ចូលរួមឧបត្ថម្ភដល់ពលរដ្ឋមានជីវភាពខ្វះខាត លោកគ្រូសាស្ត្រា សិស្សិនិស្សិត ដែលជួបបញ្ហាដោយជំងឺ គ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាល ចូលរួមបរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម, ឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា, បានចូលរួមបរិច្ចាកថវិកាក្នុងយុទ្ធនាការ ១ម៉ឺននាក់ ១ម៉ឺនរៀល ដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា ។

ឯកឧត្តមបណ្ឌិត បានបន្ដថា សមាគម បានចូលរួមចំណែកការងារមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍធនធាន សកម្មភាពមនុស្សធម៌ជាច្រើន ហើយសមាគមខិតខំប្រឹងប្រែងចូលរួមការងារ មនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលរហូតមកដល់សព្វថ្ងៃនេះ ។

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបញ្ជាក់បន្ថែមទៀតថា ទិសដៅការងារបន្ដ បន្ដពង្រឹងសមាជិកដែលកំពុងមានស្រាប់ និងពង្រីកសមាជិក សមាជិកាថ្មីបន្ថែមទៀត។បន្ដចូលរួមសកម្មភាព សសយក ក្នុងកិច្ចការសង្គម។បន្ដផ្សព្វផ្សាយសកម្មភាព ស ស យ ក ដើម្បីឱ្យបណ្ដាគ្រឹះស្ថានសិក្សា មជ្ឈមណ្ឌលបណ្ដុះបណ្ដាល​វិជ្ជាជីវៈ អង្គការ ក្រុមហ៊ុនដៃគូ ឱ្យយល់ពីសកម្មភាពសង្គមដែលស្មារតី ស ស យ ក បានធ្វើកន្លង​មក​ឱ្យបាន​ផុសផុល៕






អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm