ថ្នាក់ដឹកនាំនៃសមាគមថ្នាលយុវជនកម្ពុជាជម្រញឱ្យយុវជនគាំទ្របក្សប្រជាជនកម្ពុជា

2025/01/12 11:59:07 pm        553

ភ្នំពេញ ÷ នៅព្រឹកថ្ងៃទី១២ ខែមករា ២០២៥ សមាគមថ្នាលយុវជនកម្ពុជា បានធ្វើសន្និបាតបូកសរុបការងារ ប្រចាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ នាវិមាន៧មករា ទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ក្រោមអធិតីភាព ឯកឧត្តម ផេង គីមស្រ៊ុន ប្រធានកិត្តិយស នៃសមាគមថ្នាលយុវជនកម្ពុជា (ស.ថ.យ.ក)។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមប្រឹក្សា    ភិបាល ទីប្រឹក្សា និង សមាជិកសមាជិកា សមាគមគ្រប់ជាន់ថ្នាក់មកពីតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ២៨០ អង្គ/នាក់។

ថ្លែងនៅឱកាសនោះឯកឧត្តម ផេង គីមស្រ៊ុន បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា ដោយនៅក្នុងឆ្នាំ២០២៤កន្លងមកនេះ សមាជិកសមាជិកាទាំងអស់ បានខិតខំប្រឹងប្រែង និងយ៉ាងសកម្ម ក្នុងសកម្មភាពសង្គមជាច្រើន។ ដូច្នេះដើម្បីកាន់តែប្រសើរជាងនេះ ឯកឧត្តមប្រធាន សូមឱ្យសមាជិកសមា ជិកា សកម្មទាំងអស់ត្រូវខិតខំប្រឹងប្រែងការងារបន្តទៀតសម្រាប់ឆ្នាំ២០២៥ និងកសាងកម្លាំងឱ្យកាន់តែធំ ដើម្បីចូលរួមធ្វើសកម្មភាពបម្រើសង្គម ក្នុងនោះត្រូវប្រឹងប្រែងកៀរគរកម្លាំងយុវជនឱ្យបានកាន់តែច្រើន ដើម្បីជាកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម។

ក្នុងនាមជាប្រធានកិត្តិយសរបស់សមាគមឯកឧត្តម ផេង គីមស្រ៊ុន បានបង្ហាញការរីករាយនិងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា បើទោះបីសមាគមទើបតែធ្វើសមាជបាន៣ដង ប៉ុណ្ណោះ តែបានធ្វើសកម្មភាព យ៉ាងសកម្មជាច្រើននៅក្នុងសង្គម ហើយបង្កើតបានរចនាសម្ព័ន្ធនៅគ្រប់រាជធានី-ខេត្ត និងក្រុង-ស្រុកជាច្រើននៅក្នុងប្រទេសកម្ពុជា។ ជាពិសេសបានកៀរគរកម្លាំងយុវជនបានកាន់តែច្រើន ដើម្បីចូលរួមធ្វើសកម្មភាពជាមួយសមាគម។

នៅក្នុងកិច្ចប្រជុំនេះដែរប្រធានសមាគមលោក ម៉ៅ ផល្លា ក៏បានឡើងបង្ហាញនូវសមិទ្ធផលការងារ និងសកម្មភាពមួយចំនួន ដែលសមាគមបានធ្វើ ដែលជាការងាររួមចំណែកក្នុងការកសាងសង្គមជាតិ និងលើកបង្ហាញនូវផែនការមួយចំនួនទៀត សម្រាប់ឆ្នាំ២០២៥ និងពង្រឹងសកម្មភាពរបស់សមាគមឱ្យកាន់តែសកម្មថែមទៀតនៅក្នុងសង្គម ជាពិសេសនៅក្នុងដំណាក់ កាលបញ្ចកោណ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្នុងនាមជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ផេង គីមស្រ៊ុន បានថ្លែងអំណរគុណដល់ សមាគមថ្នាលយុវជនកម្ពុជា ដែលបានដាក់ចេញនូវផែនការសកម្មភាព និងជំហរយ៉ាងច្បាស់លាស់ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក បន្តរហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមក៏បានណែនាំឱ្យសមាគមប្រឹងប្រែងធ្វើសកម្មភាពបន្ថែម និងពន្យល់ដល់យុវជន អំពីគោលនយោបាយដឹកនាំ និងសមិទ្ធផលទាំងឡាយរបស់ជាតិ ដែលកើតចេញពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត៕ 12/1/25

អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm