សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានធ្វើកិច្ចសហការ ជាមួយមន្ត្រីក្រុមការងារ TVET ផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥សែន នាក់ដល់ប្រជាពលរដ្ឋក្រីក្រកម្រិត១ ចំនួន ៤៨៨នាក់ នៅសង្កាត់សំរោងខណ្ឌព្រែកភ្នៅ

2025/01/12 05:59:04 pm        155

(ភ្នំពេញ) សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ ដឹកនាំដោយបណ្ឌិត ហាន បូរិន បានធ្វើការសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងទីភ្នាក់ងារជាតិ និងមុខរបការងាររាជធានីភ្នំពេញ និងមានការចូលរួមពីលោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌព្រែក ព្នៅ តំណាងលោកអភិបាលខណ្ឌ បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥សែន នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជូនដល់ប្រជពលរដ្ឋក្រីក្រកម្រិត១ ចំនួន៤៨៨គ្រួសារ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ស្ថិតនៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ។

 ជាមួយគ្នានោះដែរក៏មានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្តីអំពី អត្ថប្រយោជន៍របស់TVET និង ការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីមន្ត្រីតំណាងមកពីគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន៧ ក្នុងរាជធានីភ្នំពេញ ដែលទី១-គឺ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ,ទី២-វិទ្យាស្ថានពហុបច្ចេក ទេសព្រះកុសុមៈ , ទី៣-វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍,ទី៤- វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស,ទី៥-វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ,ទី៦-វិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម ,និងទី៧-វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ។

 នៅក្នុងឪកាសនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូលខ្ពស់ឆ្នាំ ២០៥០ មានតែជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និង ស្វែងរកការងារកាន់តែប្រសើរ ។ ក្នុងន័យនេះលោកបណ្ឌិតសូមអំពាវនាវឲ្យឪពុកម្តាយនិងអាណាព្យាបាលរបស់យុវជនទាំងអស់ដែលកំពុងតែរស់នៅក្នុងជីវភាពក្រីក្រ ក៌ដូចជាយុវជនដែលបោះបង់ចោលការ សិក្សាកន្លងមក សូមទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាច្រើននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន៧ ខាងលើនេះឲ្យបានគ្រប់ៗគ្នា ។

ពីព្រោះការមានចំណេះជំនាញពិតប្រាកដ គឺពិតជាមានសារសំខាន់ណាស់ ពិសេសគឺការមានទំនុកចិត្តលើខ្លួនឯងក្នុងការរស់នៅក្នុងសង្គមស៊ីរីល័យបច្ចុប្បន្ន ដែលងាយស្រួលស្វែងរកការងារធ្វើ និងការបង្កើតមុខរបរ បង្កើតប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ ។

 លោកបណ្ឌិត ហាន បូរិន បានបញ្ជាក់បន្តថា កម្មវិធីអាហារូប ករណ៍របស់រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជា ជីវៈដល់យុវជន១.៥លាននាក់ បានចាប់ផ្តើមពីខែមករា ឆ្នាំ ២០២៤ កន្លងមក លើ៤៥មុខជំនាញ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។ គ្រប់យុវជន អាចចុះឈ្មោះរៀនដោយមិនបង់ប្រាក់ រីឯយុវជនដែលមានបណ្ណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺនឹងទទួលបានប្រាក់ ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងម្នាក់ៗជារៀងរាល់ខែផងដែរ ។

សូមជម្រាបជូនថា បើយោងតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់កាលនៅថ្ងៃទី១០ ខែមករា កន្លងមកថ្មីៗនេះថា ក្នុងដំណើរការអនុវត្តកម្មវិធីគោលនយោបាយផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន១,៥លាននាក់ នៅក្នុងឆ្នាំ ២០២៤កន្លងទៅ គឺបានទទួលសិស្ស ចុះឈ្មោះចូលរៀនប្រមាណ ៨ម៉ឺន៣ពាន់នាក់ ក្នុងនោះសិស្សកំពុងសិក្សា មានចំនួន ២ម៉ឺន៨ ពាន់នាក់ សិស្សបានបញ្ចប់ការសិក្សា ចំនួន១ម៉ឺន៧ពាន់នាក់ និងសិស្សទទួលបានការងារធ្វើ ចំនួនជិត១ម៉ឺននាក់ ។ សិស្សខ្លះ ដែលមិនមានការងារធ្វើ គឺពួកគេបានសហការគ្នាបើកអាជីវកម្មដោយ ខ្លួនឯង ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am