គណៈ​ពង្រឹង​ស្រុក​ស្រី​សន្ធរ ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បន្ត​រួមសហការ​គ្នា​បម្រើ​ពលរដ្ឋ​ឲ្យ​បានល្អ​

2021/11/06 12:17:44 am        481

កំពង់ចាម៖ លោក​ឧកញ៉ា ឡូ​វ ហឹ​ង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ជំរុញ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវតែ​បន្ត​ពង្រឹង​សាមគ្គី​ផ្ទៃ និង​សហការគ្នា ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​បន្ត​ចូលរួម​អភិវឌ្ឍ​មូលដ្ឋាន ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។​

​ក្នុង​ពិធី​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា​នេះ លោក​ឧកញ៉ា ឡូ​វ ហឹ​ង បាន​លើកឡើង​ថា អាជ្ញាធរមូលដ្ឋាន ដែលមាន​មន្ត្រីឃុំ​សង្កាត់ មន្ត្រីនគរបាល​ប៉ុស្តិ៍ ស្មៀន រហូតដល់​មេភូមិ និង​អនុ​ភូមិ​ជាដើម ត្រូវអនុវត្ត​ការងារ​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល ដែល​បានចែង ឬ​រៀបចំ ដើម្បី​ឲ្យ​អនុវត្តតាម​។​

​លោក​ឧកញ៉ា បាន​បន្តថា សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​នេះ ត្រូវតែ​ធ្វើការ​ឲ្យ​បាន​ចុះសម្រុង​គ្នា មិន​ត្រូវ​បែកបាក់​គ្នា ដែល​អាច​ប៉ះពាល់​ដល់​ការបម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ហើយ​បញ្ហា​មិនមាន​សាមគ្គីភាព​នេះ វា​បាន​ប៉ះពាល់​ផងដែរ​ដល់​គោលនយោបាយ​រាជរដ្ឋាភិបាល ឬ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា ក៏បាន​ជំរុញ​ផងដែរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវខិតខំ​បម្រើ​ពលរដ្ឋ អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​រីកចម្រើន ខណៈ​ក្រុមការងារ​ចុះ​មូលដ្ឋាន ក៏​នឹង​បន្ត​ចូលរួម​ក្នុងការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ ឲ្យ​កាន់​តែមាន​ជីវភាព​ល្អប្រសើរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧកញ៉ា និង​ក្រុមការងារ បានផ្ដល់​ថវិកា​មួយចំនួន​ដល់​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​ការងារ​ផ្សេងៗ រួមទាំង​ផ្តល់​ថវិកា​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​។​

​បើតាម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹងថា សម្រាប់​ស្រុក​មួយ​នេះ គឺមាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​តិចជាងគេ ក្នុង​ខេត្តកំពង់ចាម ខណៈ​ពលរដ្ឋ​ក្នុងស្រុក​ស្ទើរតែ​ទាំងអស់ បាន​ចាក់​វ៉ាក់សាំង គឺ​នៅសល់​តិចតួច​ប៉ុណ្ណោះ​៕ អត្ថបទ​៖ បាន សុខ​រិ​ទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        77
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm