ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថានធ្វើសិក្ខាសាលា ស្ដីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»

2025/01/13 06:01:04 pm        404

 ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានបន្តសហការជាមួយក្រសួងបរិស្ថាន ដើម្បីរៀបចំសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងបរិស្ថាន។ សិក្ខាសាលានេះ រៀបចំឡើងក្រោមអាធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ជាច្រើនរូប។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបជូនអង្គសិក្ខាសាលាថា ក្រោយពីក្រសួង បានធ្វើការវិភាគមុខងារស្នូល និងមុខងាររង ដើម្បីបំពេញ និងសម្រេចបេសកកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន»ឆ្នាំ២០២១ ក្រសួងបានកំណត់ មុខងារ និងភារកិច្ចរបស់ក្រសួងចំនួន១៧។ ក្រោយពីក្រុមការងារធ្វើកំណែទម្រង់បន្ថែម ក្រសួងបានធ្វើការពិនិត្យនិងវិភាគឡើងវិញ ដោយបានផ្តុំមុខងារបញ្ចូលគ្នាឱ្យទៅជាមុខងារស្នូលមានចំនួន៣ និងមុខងាររងមានចំនួន១៣។ ឯកឧត្តម បានជម្រាបបន្ថែមថា មុខងារទាំងអស់នេះឆ្លើយតបទៅនឹងបេសកកម្ម ក្រមបរិស្ថាននិងធនធានធម្មជាតិ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ព្រមទាំងបរិបទជាក់ស្តែងចំពោះមុខ និងទៅអនាគតផងដែរ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីទិសដៅបន្តចំនួន៣ លើការងារវិភាគមុខងាររបស់ក្រសួងបរិស្ថាន រួមមាន រៀបចំផែនការជំហានបន្ទាប់របស់ក្រសួងបរិស្ថាន ផ្អែកលើផែនការយុទ្ធសាស្រ្ត ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ២០២៥-២០២៨   បន្តសម្របសម្រួលពិនិត្យឡើងវិញលើការវិភាគមុខងារស្នូល និងមុខងាររងរបស់ក្រសួង មុខងារគាំទ្រ រួចរាយការណ៍ជូនទៅក្រុមការងារគាំទ្របច្ចេកទេសវិស័យសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ    និងបន្តចូលរួមកិច្ចការប្រជុំ និងសកម្មភាពផ្សេងៗជាមួយក្រសួងមុខងារសាធារណៈ និងក្រុមការងារកំណែទម្រង់។ 

ឯកឧត្តម សង្ឃឹមថាលទ្ធផលដែលទទួលបានពីសិក្ខាសាលានាពេលនេះ នឹងបានជាធាតុចូលដ៏ល្អៗ សំខាន់ៗ ដល់ក្រសួងបរិស្ថាន កំណត់បានទិសដៅ អាទិភាពអនុវត្តបន្ត សម្រាប់បន្តការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងបរិស្ថាន ឈានឆ្ពោះទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ចូលរួមសម្រេចផែនការកំណែទម្រង់រដ្ឋបាលសាធារណៈ។

សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm