មនុស្សជាច្រើនស៊ូទ្រាំរត់ម៉ារ៉ាតុងក្រោមស៊ីតុណ្ហភាព -៥០អង្សាសេ ក្នុងតំបន់ Yakutia របស់រុស្ស៊ី

2025/01/13 06:16:30 pm        297

អ្នករត់ប្រណាំងរាប់សិបនាក់បានស៊ូទ្រាំនឹងអាកាសធាតុកកដ៏ត្រជាក់ខ្លាំងកាលពីថ្ងៃអាទិត្យ (១២ មករា) នៅក្នុងតំបន់ Yakutia នៃប្រទេសរុស្ស៊ី សម្រាប់ការរត់ម៉ារ៉ាតុងឆ្លងកាត់ព្រៃដ៏ធំល្វឹងល្វើយ ជាមួយនឹងសីតុណ្ហភាពនៅជុំវិញកម្រិត -៥០អង្សាសេ លាយលំនឹងខ្យល់ដ៏រងា។

ខណៈដែលការរត់ម៉ារ៉ាតុងនៅក្នុងលក្ខខណ្ឌអាកាសធាតុល្អធម្មតាបង្កជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់អត្តពលិករួចទៅហើយនោះ ការរត់ក្នុងអំឡុងពេលត្រជាក់ខ្លាំងបែបនេះកាន់តែបន្ថែមកម្រិតលំបាកខ្លាំងឡើងសម្រាប់អ្នកចូលរួម។

អ្នករត់ប្រណាំងត្រូវបានគេមើលឃើញរត់តាមដងផ្លូវពោរពេញដោយព្រិលទឹកកកយ៉ាងក្រាស់ ជាមួយនឹងសក់ និងរោមភ្នែករបស់ពួកគេប្រែជាពណ៌សដោយសារព្រិល ហើយផឹកទឹកក្តៅជំនួសឱ្យទឹកត្រជាក់ដើម្បីបន្ថែមជាតិទឹក និងរក្សាកម្ដៅក្នុងខ្លួន។

តំបន់ អ៊ុមយ៉ាកាន់ស្គី (Oymyakonsky) ត្រូវបានគេស្គាល់ផងដែរថាជា "ប៉ូលត្រជាក់" គឺជាតំបន់មួយក្នុងចំណោមតំបន់ត្រជាក់បំផុតរបស់ពិភពលោកដែលមានប្រជាជនរស់នៅនៅជាអចិន្ត្រៃយ៍។ អាកាសធាតុបែបនេះគឺជារឿងធម្មតាទៅហើយសម្រាប់តំបន់នោះក្នុងរដូវរងារ ជាមួយនឹងសីតុណ្ហភាពទាបខ្លាំងបំផុតរបស់ខ្លួនដែលបានកត់ត្រាគឺ -៦៧,៧អង្សាសេ ក្នុងឆ្នាំ១៩៣៣៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm