ឯកឧត្ដម ងួន ញ៉ិល ជាឥស្សរជនមួយរូបដែលពោរពេញដោយឆន្ទៈបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ

2021/11/06 01:12:00 am        584

ភ្នំពេញ៖ ការបាត់បង់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ ឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្ស ត្រ។ នេះបើតាមសារលិខិតរំលែកមរណទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ផ្ញើជូនឯកឧត្ដម ងួន សុជាតិ អ្នកតំណាងរាស្ត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព។

សារលិខិតរបស់សម្ដេចតេជោដដែលក៏បានចាត់ទុកមរណភាពរបស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ថា ជាការបាត់បង់នូវលោកឪពុក និងជីតាដែលប្រកបដោយសង្គ ហធម៌ និងព្រហ្មវិហារធម៌មិនចេះរីងស្ងួតផងដែរ។

ក្រៅពីការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានចំពោះមរណភាពរបស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គណបក្សប្រជាជនកម្ពុជាក៏បានសច្ចាចារឹកទុកនូវរាល់ស្នាដៃ ឧត្ដមគតិ គំរូវីរភាព និងគុណ បំណាច់របស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ថា ជាកុលបុត្រដ៏ប្រពៃ ជាថ្នាក់ដឹកនាំដ៏ល្អ និង ជាសកម្មជនដ៏ឆ្នើមរបស់គណបក្ស ដែលធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក។

មរណភាពរបស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា គឺជាការបាត់ បង់ដ៏ធំធេងនូវ ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ប្រកបដោយគុណធម៌ ព្រហ្មវិហារ ធម៌ ដែលក្នុងមួយជីវិតរបស់ឯកឧត្ដមបានពលិកម្មជាច្រើន បូជាទាំងកម្លាំងកាយ ចិត្ត ជម្នះរាល់ឧបស គ្គនានា ក្នុងការឃុំគ្រងថែរក្សាក្រុមគ្រួសារពោរពេញដោយភាពកក់ក្ដៅ។ នេះបើតាមសារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះឯកឧត្ដម ងួន សុជាតិ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។

សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដដែលបន្ត ថា លើសពីនេះទៅទៀត មរណភាពរបស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល ពិតជាការបាត់ បង់ដ៏ធំធេងនូវឥស្សរជននយោបាយឆ្នើមមួយរូបរបស់កម្ពុជា ដែលបានចូលរួមចំណែកដឹកនាំស្ថាប័ន រដ្ឋសភា ក្នុងការពង្រឹងនីតិរដ្ឋ និងធ្លាប់មានគុណបំណាច់ក្នុងការកសាងជាតិមាតុភូមិ បន្សល់ទុកនូវស្នា ដៃជាច្រើនក្នុងការងារជំនាញជាបន្តបន្ទាប់ ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ ដែលពិតជាមិនអាច កាត់ថ្លៃបានឡើយ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភានៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកាបានថ្លែងប្រាប់ BTV ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរ ណភាពក្នុងអាយុ ៧៩ឆ្នាំ នៅវេលាម៉ោង១០និង៣០នាទី នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សពឯកឧត្តម ងួន ញ៉ិល កំពុងតម្កល់នៅគេហដ្ឋានរបស់ឯកឧត្តម ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា ឯកឧត្តម ងួន ញ៉ិល បានក្លាយជាសមាជិករដ្ឋសភា ក្នុងអាណត្តិទី១ និងជាតំណាងរាស្រ្ត

មណ្ឌលខេត្តកំពង់ធំ និងត្រូវបានទទួលតំណែងជាអនុប្រធានទី១នៃរដ្ឋសភាចំនួន៤ អាណ្ណត្តិ។ ក្នុងពេ លបច្ចុប្បន្ននេះ ឯកឧត្តម ងួន ញ៉ិល ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណប ក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំផងដែរ។

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន ញ៉ិល ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ទ្រង់បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្ដល់គោរម ងារកិត្តិយសជូនឯកឧត្តមជា «កិត្តិនីតិកោសលបណ្ឌិត» ៕​ ដោយ៖ គង់ ឌិន​



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm