សមាជិកសមាជិក និងប្រជាពលរដ្ឋខ្មែររស់នៅ រដ្ឋផេនស៊ីលវេនញ៉ា និងរដ្ឋញ៉ូជឺស៊ី ប្រារព្ធទិវា ៧មករា

2025/01/13 06:37:54 pm        131

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរសរុបចំនួន ៣២០នាក់ មកពី​រដ្ឋ​ផេន​ស៊ីលវេ​នញ៉ា និង រដ្ឋញ៉ូជឺស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមរិក បានជួបជុំគ្នា​អបអរ​សាទរ​ខួប​លើក​ទី៤៦ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពឯកឧត្តម កែវ ឈា អគ្គរាជទូត និង​ជា​ប្រធាន​បក្សនៅសហរដ្ឋអាមេរិក លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុក ក្រុម​ការងារ​រៀបចំ​អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក។ ពិធី​នេះ​រៀប​ចំ​ធ្វើ​ឡើង​នៅក្នុង ទីក្រុងហ្វីឡា រដ្ឋផេនស៊ីលវេនញ៉ា។

ក្នុងឱកាសនេះលោក នង គន្ធាវី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្ស​ប្រជាជន​កម្ពុជា នៅសហរដ្ឋអាមេរិក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលខ្មែរ និងសមាជិក សមាជិកា​បក្ស​ទាំង​អស់នៅ សហរដ្ឋអាមេរិក។ លោក គន្ធាវី ក៏សូមអរគុណថ្លែងអំណរគុណ ចំពោះ​ទឹក​ចិត្ត​របស់​បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងពីររដ្ឋនេះ ដែលស្រឡាញ់គាំទ្រ និងចំណាយពេលវេលា អញ្ជើញ​ចូល​រួ​ម​ប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់ ទោះ​បងប្អូនស្ថិតនៅទីណាក៏ដោយ។

ឯកឧត្តម កែវ ឈា អគ្គរាជទូត និងជាប្រធានបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក បានគូស​បញ្ជាក់​ថា ការរៀបចំខួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យ​ជាតិ​ជ័យ​ជម្នះ​៧​មករា ជាមួយបងប្អូនសហគមន៍ខ្មែរនៅ ទីក្រុងហ្វីឡា រដ្ឋផេនស៊ីលវេនញ៉ា នាពេលនេះ គឺជា​ការ​ដឹងគុណនឹករលឹកដល់គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារី នៃរណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា ដែលបានសង្គ្រោះជាតិខ្មែរ ឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដោយទទួលបានជ័យជម្នះ នាថ្ងៃទី៧មករា ឆ្នាំ១៩៧៩។ ឯកឧត្តម បន្តថាបើគ្មានថ្ងៃរំដោះ៧មករា យើងទាំង អស់គ្នា ក៏គ្មានថ្ងៃនេះដែរ ដូច្នេះ​សូម​អរគុណ​ថ្ងៃ​៧មករា។

ប្រជាពលរដ្ឋខ្មែរ និង សមាជិកសមាជិកា មកពី រដ្ឋផេនស៊ីលវេនញ៉ា និង រដ្ឋញ៉ូជឺស៊ី ក៏បាន​លើក​ឡើង​ថា ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ ប្រសិនបើគ្មានថ្ងៃទី៧មករា ក៏គ្មានអ្វី​ៗ​ដូច​សព្វ​ថ្ងៃ​នេះដែរ។ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧មករា និងការដាក់ចេញនយោបាយ ឈ្នះឈ្នះ ដាក់​ចេញ​ដោយ​អគ្គមគ្គុទេសក៏ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនជាតិមាតុភូមិកម្ពុជា រហូតបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ប្រជាជនរស់នៅក្នុងសុខសន្តិភាព យ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ លើសពីនេះទៀត ប្រជាពលរដ្ឋសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទៈ សំ ងីម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm