រដ្ឋបាលខណ្ឌ៧មករា ជំរុញដល់មន្រ្តីការិយាល័យច្រកយកចិត្តទុកដាក់ផ្ដល់ឯកសារជូនពលរដ្ឋ និងឲ្យបានលឿនរហ័ស

2025/01/13 07:01:10 pm        562

ដោយមានការយកចិត្តទុកដាក់ពី រដ្ឋបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានជម្រុញដល់មន្រ្តី ឲ្យផ្តល់សេវាបញ្ជាក់ឯកសារនីត្យានុកូលកម្មដល់សិស្សានុសិស្ស ដែលមកសុំសេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌ៧មករា។

ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញចុះហត្ថលេខាដោយផ្ទាល់លើឯកសារនីត្យានុកូលកម្ម ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទោះក្នុងកាល:ទេស:មមារញឹកយ៉ាងណាក្តី ក៏លោកអភិបាល នៅតែយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានមកស្នើសុំសេវា នៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ៧មករា អោយបានឆាប់រហ័សទាន់ចិត្ត ទាន់ពេលវេលា និងមានតម្លាភាព និងឲ្យអង្គុយរងចាំឲ្យយកឯកសារ ទៅវិញភ្លាមៗតែម្ដង។

ជាមួយការទទួលយកសេវាបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្ននេះ សិស្សានុសិស្ស បានសម្តែងនូវក្ដីសប្បាយរីករាយ ប្រកបដោយស្នាមញញឹម ខណៈថ្នាក់ដឹកនាំ មន្ត្រី ដែលផ្តល់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ៧មករាបម្រើប្រជាពលរដ្ឋ ដោយយកចិត្តទុក្ខដាក់ លឿនទាន់ពេលវេលា ប្រកបដោយសុជីវធម៌ រួសរាយរាក់ទាក់។ សិស្សានុសិស្សបន្តថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខណ្ឌ៧មករា ដែលយកចិត្តទុកដាក់ពីការផ្ដល់ឯកសារជូនដល់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋ ដទៃផ្សេងទៀត បានលឿន និងឲ្យរងចាំយកឯកសារ វិញភ្លាមៗតែម្ដង។

ជាចុងក្រោយអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញនៃការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលខណ្ឌ៧មករា សំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស​សូមមកទទួលសេវាដោយផ្ទាល់នៅការិយាល័យច្រកកុំប្រើសេវាពឹងពាក់ទៅលើអ្នកដទៃនាំឲ្យខាតបង់ពេលវេលានិងប្រាក់កាស៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm