ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ

2025/01/13 07:38:52 pm        496

មាត់កំពង់ទឹកឆ្នុកទ្រូ និងទឹកទន្លេក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន និងកំពុង​ត្រូវ​បាន​គេ​បោះចោលសំរាមយ៉ាងអាណាធិបតេយ្យ និងមានផ្ទះបណ្តែតទឹកជួសជុលម៉ាស៊ីន ផ្ទះ​លក់​ប្រេង​ឥន្ទនៈ​កើតឡើងវិញ និងបានបំពុលបរិស្ថានទឹកទន្លេយ៉ាងធ្ងន់ធ្ងរ ធ្វើអោយ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សុខុមាលភាពប្រជាពលរដ្ឋប្រើប្រាស់ទឹកទន្លេ និងប៉ះពាល់ដល់​ជីវ​ចម្រុះ​ក្នុង​បាត​ទន្លេ​ទៀត​ផង។

ក្រោយពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញចូលកំពង់ទឹកឃុំឆ្នុកទ្រូ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានបានចុះទៅដល់កន្លែងនោះ និងបាន​ប្រទះ​ឃើញ​នៅ​តាម​សងខាងផ្លូវកំពង់ទឹកឆ្នុកឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ពោរពេញទៅដោយសំរាម ជាពិសេស​គឺ​ថង់​ប្លាស្ទិក​រាប់តោន ដែលគេបានបោះចោលនៅលើគោក និងមួយចំនួន​ធំ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បាត​ព្រែក​ជាប់​នឹងដងទន្លេសាប ដែលទឹកព្រែកនោះនៅ​ខែនេះបាន​ហូរ​ចេញ​ទៅ​កាន់​ទន្លេសាប​តែ​ម្តង​។ ដោយឡែកផ្ទះជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈ បានកើតឡើងវិញ​ជាច្រើន​ខ្នង​ផង​ដែរ ដែលពួកគេបានចាក់កាកសំណល់ដែលមានសារធាតុគីមី និង​សារធាតុ​ពុល​ផ្សេង​ៗ​ចូល​ទៅ​ក្នុង​ទឹក​ព្រែក និងទឹកទន្លេជារៀងរាល់ថ្ងៃ ដោយមិនទាន់មានចំណាត់ការណាមួយពីអាជ្ញាធរឃុំ ស្រុក​នៅឡើយ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ជួយពិនិត្យទីតាំងខាងលើ និងមានចំណាត់ការរៀបចំផង ព្រោះការបំពុល​បរិស្ថាន​ទឹក​ព្រែក និងទឹកទន្លេបែបនេះ នាំអោយមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​អ្នក​ប្រើប្រាស់​ទឹក​ទន្លេ និងជីវចម្រុះបាតទន្លេទៀតផង។

គួររំលឹកថា បរិស្ថានទឹកព្រែកមាត់កំពង់ទឹក និងទឹកទន្លេសាបនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ រួម​និង​ផ្ទះ​ជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈទាំងនោះ ត្រូវបានរៀបចំបានល្អក្នុងអំឡុងឆ្នាំ២០២០ និងបានបំពុលឡើងវិញក្នុងឆ្នាំ២០២៣ ។ កាលពីរៀបចំលើកមុន ផ្ទះជួសជុលម៉ាស៊ីន ផ្ទះ​បញ្ចូល​អាគុយ ផ្ទះលក់ប្រេងឥន្ទនៈ សិប្បកម្មផលិតទឹកកក និងផ្ទះរស់នៅលើទឹករបស់ប្រជាពលរដ្ឋ ត្រូវ​បាន​បំលាស់ទីមករស់នៅលើគោកទាំងអស់ និងហាមមិនអោយចុះទៅនៅលើទឹកទន្លេ ឬព្រែកវិញ​ឡើយ​។ តែមិនដឹងមូលហេតុអ្វីបានជាផ្ទះទាំងនោះ បានចុះទៅនៅលើទឹកទន្លេ ទឹកព្រែកវិញ រួម​និង​មាន​សំរាម ថង់ផ្លាស្ទីករាប់តោននៅតាមសងខាងផ្លូវកំពង់ទឹកឆ្នុកទ្រូនោះវិញ?៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm