អតីតយុទ្ធជន និងពលរដ្ឋធ្លាប់ឆ្លងកាត់សម័យសង្គ្រាមគាំទ្រការបង្កើតច្បាប់ភេរវកម្ម

2025/01/13 08:59:54 pm        132

អតីតយុទ្ធជន និងពលរដ្ឋធ្លាប់ឆ្លងកាត់សម័យសង្គ្រាម យល់ឃើញថា ការតាក់តែងច្បាប់ដាក់ក្រុម ជ្រុលនិយមទៅជាក្រុមភេរវកម្ម គឺអាចធានានិរន្តរភាពសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា និង​ស្នើ​ដល់​រាជរដ្ឋាភិបាលគួរពន្លឿនការបង្កើតច្បាប់ថ្មីនេះ តាមសំណើផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

អតីតយុទ្ធជនរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា នេះ បានប្រាប់BTVថា ជាការពិត ណាស់កន្លងទៅ និងបច្ចុប្បន្ន ក្រុមជ្រុលនិយមនៅក្រៅប្រទេស តែង​តែ​អុជ​អាល​ប្រជា​ពលរដ្ឋ​ឱ្យ​ប្រឆាំង​រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រពលរដ្ឋ។ ការអុជអាលដដែលៗ គឺដើម្បីផលប្រ យោជន៍បក្សពួកខ្លួនប៉ុណ្ណោះ មិនបា​ន​គិតគូរ​ពី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ពិត​ប្រាកដ​នោះ​ទេ ម្លោះហើយ ការបង្កើតច្បាប់ថ្មី ដាក់ក្រុមជ្រុលនិយមទៅជាក្រុមភេរវកម្ម ពិត​មាន​ជា​មាន​សារ​សំខាន់ណាស់ ដើម្បីធានា និរន្តរភាពសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។

អតីតយុទ្ធជន បានសំដែងការគាំទ្រចំពោះគំនិតផ្ដួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ឱ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម។

ពលរដ្ឋ​ធ្លាប់​ឆ្លងកាត់សម័យសង្គ្រោម បានលើកឡើងថា បច្ចុប្បន្ន ប្រទេសជាតិ មានសុខសន្តិភាព ពេញ​លេញ រស់នៅសុខស្រួល ដូច្នេះពួក​គេ​មិន​ស្តាប់​តាម​ការ​ញុះញង់​របស់​ក្រុម​ជ្រុលនិ​យម​ដែល​មាន​​បំណងចង់ផ្តួលរម្លំរាជរដ្ឋាភិបាលស្របច្បាប់នោះទេ។ លើសពីនេះ ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​រាជ​រដ្ឋាភិបាល គួរពន្លឿនការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមទៅជាក្រុមភេរវកម្ម ដើម្បីទប់​ស្កាត់​អស្ថិរ​ភាព​សង្គម។

គំនិតផ្តួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ទៅ​ជា​ក្រុមភេរវកម្ម ត្រូវបានអ្នកនយោបាយ ក្រុមអង្គការស៊ីវិល ប្រជាពលរដ្ឋ និងស្ថានប័ន​ពាក់​ព័ន្ធ​នានា ប្រកាសគាំទ្រជាបន្តបន្ទាប់៕ អត្ថបទ៖ សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm