អ្នកជិះស្គី៣នាក់ បានស្លាប់ក្នុងហេតុការណ៍បាក់ធ្លាក់ផ្ទាំងទឹកកកក្នុងតំបន់ភ្នំភីម៉ុន(Piedmont) កាលពីថ្ងៃអាទិត្យ ទី១២មករា នៅតំបន់ព្រំដែនរវាងប្រទេសអ៊ីតាលី និងស្វីស។

ក្រុមអាជ្ញាធរបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ អំឡុងការបាក់ផ្ទាំងទឹកកកដ៏ខ្លាំងក្លាបំផុត។យោងតាមសេចក្ដីថ្លែងការណ៍មួយពីក្រុមអ្នកសង្រ្គោះ ផ្ទាំងទឹកកកដ៏ធំបានសង្កត់លើអ្នកជិះស្គី៥នាក់ ។ ២នាក់ក្នុងចំណោមពួកគេ ត្រូវបានជួយសង្រ្គោះនិងដឹកតាមយន្តហោះ ទៅកាន់មន្ទីរពេទ្យ។

ជាមួយគ្នានោះដែរ ប្រតិបត្តិការស្វែងរកអ្នកឡើងភ្នំកំពុងអ្នកបាត់ខ្លួន ត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារតែស្ថានភាពអាកាសធាតុកាន់តែអាប់អួរខ្លាំង ។
ក្រុមជួយសង្រ្គោះ កំពុងព្យាយាមជម្នះស្ថានភាពលំបាកទាំងអស់ប៉ុន្តែពុំបានរកឃើញអ្នកបាត់ខ្លួនទេ មុនពេលសម្រេចផ្អាកការស្វែងរក។
ការប្រកាសអាសន្នមួយត្រូវបានចេញផ្សាយក្នុងតំបន់នេះលើសពី២.១០០ម៉ែត្រ ដោយបានព្រមានពីគ្រោះថ្នាក់នៃការបាក់ផ្ទាំងទឹកកកដែលអាចកើតមាន។សញ្ញាប្រកាសអាសន្នស្ថិតក្នុងកម្រិតទី៣ ក្នុងចំណោមកម្រិតគ្រោះថ្នាក់បំផុតទាំង៥៕