អ្នកជំនាញរត់ចម្ងាយឆ្ងាយ៖ ការរត់ដើម្បីសុខភាព មិនគិតឆ្ងាយជិត សំខាន់ត្រូវស្គាល់ពីខ្លួនឯង

2025/01/13 09:25:58 pm        219

កីឡាអត្តពលកម្ម ឬកីឡារត់ បានក្លាយជាកីឡាដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្ន តែក៏មានប្រជាពលរដ្ឋខ្លះ នៅស្ទាក់ស្ទើរក្នុងការចាប់យកកីឡានេះ ដ្បិតមិនទាន់ស្វែងយល់ច្បាស់ និងមានក្ដីបារម្ភផ្សេងៗ ស្របពេលអ្នកជំនាញរត់ចម្ងាយឆ្ងាយ បានលើកទឹកចិត្ត និងជំរុញក្នុងការលេងកីឡា មិនថាកីឡារត់ ឬកីឡាផ្សេងៗ អ្វីដែលសំខាន់ ត្រូវស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ថាខ្លួនអាចធ្វើបានកម្រិតណា?

នេះបើតាមការលើកឡើងរបស់លោក ជុំ សុជាតិ និងលោក គីម សារឿន ហៅ គីម កុក ក្រោយចែករំលែកបទពិសោធន៍ ក្នុងវេទិការស្ដីពីការធ្វើលំហាត់ប្រាណដោយមានផែនការច្បាស់លាស់ ក្រោមប្រធានបទ «ការត្រៀមខ្លួនរត់កម្សាន្ដដើម្បីសុខភាព រត់ម៉ារ៉ាតុង និងរត់ចម្ងាយឆ្ងាយ ដែលរៀបចំដោយ Novum Pharma (ណូវាំ ហ្វាម៉ា) ដែលជានាំចូលផលិតផល STARBALM នៅវិទ្យាស្ថានអន្ដរទ្វីបអាមេរិកាំង កាលពីចុងសប្ដាហ៍កន្លងទៅ ។

លោក ជុំ សុជាតិ ដែលមានបទពិសោធន៍រត់ចម្ងាយឆ្ងាយជិត ១០ឆ្នាំ ទាំងក្នុង និងក្រៅប្រទេស បានចែករំលែកនូវការត្រៀមខ្លួន និងកម្មវិធីហ្វឹកហាត់សំខាន់ៗ ដើម្បីឲ្យការរត់ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព និងទទួលបានសុខភាពល្អ ។ លោកថា ការរត់ដើម្បីសុខភាព មិនអាស្រ័យរត់ជិត ឬឆ្ងាយទេ សំខាន់ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ គួបផ្សំជាមួយការព្យាយាមហ្វឹកហាត់ តាមសមត្ថភាព ឆ្ពោះទៅរកគោលដៅខ្លួនឯងកំណត់ នោះនឹងទទួលលទ្ធផលជាក់ពុំខាន ។

ដោយឡែកបុរសវ័យ ៥៦ឆ្នាំលោក គីម កុក សហស្ថាបនិកក្លិប KKRC ដែលជាអ្នកជំនាញរត់រាប់រយគីឡូម៉ែត្រ ក៏បានចែករំលែកអំពីការរៀបចំផែនការ និងការត្រៀមលក្ខណៈផ្សេងៗ សម្រាប់អ្នកចង់លេងកីឡារត់ផងដែរ ។ អ្វីដែលសំខាន់ លោកបានផ្ដាំដល់អ្នករត់ទាំងអស់ថា «កុំលឺគេថា» ត្រូវស្គាល់ពីខ្លួនឯង និងអនុវត្តដោយខ្លួនឯង ដើម្បីស្វែងរកអ្វីដែលជាខ្លួនឯង ។ នេះគឺជាចំណុចសំខាន់ ដែលអ្នករត់គ្រប់រូបត្រូវដឹង និងត្រៀមខ្លួន គួបផ្សំជាមួយចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ ។

នៅក្នុងវេទិការ ដែលមានអ្នករត់ដើម្បីសុខភាពចូលរួមជាច្រើននោះដែរ លោក Dirk van Tintelen ថ្នាក់ដឹកនាំជាន់ខ្ពស់ STARBALM ក៏បានពន្យល់អំពីគោលគំនិតនៃការធ្វើលំហាត់ប្រាណដោយមានផែនការ ឬ Exercise with a Plan ដែលមានបំណងជម្រុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកឲ្យនាំគ្នាលេងកីឡា និងហាត់ប្រាណឲ្យបានគ្រប់គ្នា ព្រោះថា ការលេងកីឡា និងហាត់ប្រាណ បានទៀងទាត់ នាំមកនូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm