ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានបង្ហាញរបាយការណ៍រដ្ឋាភិបាលរយៈពេល១០០ថ្ងៃរបស់លោកស្រី នៅទីលានធំក្នុងទីក្រុង Mexico City កាលពីថ្ងៃអាទិត្យ ទី១២ ខែ មករា ដោយសង្កត់ធ្ងន់លើសមិទ្ធិផលសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ច។

លោកស្រី Sheinbaum បានប្រកាសពីការថយចុះខ្លាំងនៃអត្រាឧក្រិដ្ឋកម្ម រួមទាំងការធ្លាក់ចុះ ១៦% នៃការធ្វើអត្តឃាត និងការថយចុះ២០% នៃការរងរបួសដោយអាវុធ។

លោកស្រីប្រធានាធិបតី បានកោតសរសើរបុគ្គលិកជនជាតិម៉ិកស៊ិកនៅក្នុងសហរដ្ឋអាមេរិក ថាជាអ្នករួមចំណែកពិសេសក្នុងវិស័យផ្សេងៗ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការជួយដល់ជនអន្តោប្រវេសន៍ម៉ិកស៊ិក នៅក្នុងប្រទេសជិតខាង។
លោកស្រី Sheinbaum បានលើកឡើងពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដោយបង្ហាញពីតួនាទីរបស់ខ្លួនក្នុងការបង្កើតការងារ និងសមាហរណកម្មសេដ្ឋកិច្ច។