នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកមិនមានសង្គ្រាមទេ ប៉ុន្តែក៏មិនរស់នៅក្នុងពេលសន្តិភាពដែរ ដោយលើកឡើងពីការវាយប្រហារចម្រុះ ការបំផ្លិចបំផ្លាញនៅសមុទ្របាល់ទិក និងសង្រ្គាមដែលបង្កឡើងដោយមហាអំណាច បានប្រយុទ្ធនៅលើដីរបស់ខ្លួន។

ទូរគមនាគមន៍ និងខ្សែកាប្លិ៍ថាមពលក្រោមទឹកជាច្រើន ត្រូវបានកាត់ផ្តាច់ នៅក្នុងសមុទ្របាល់ទិក ក្នុងប៉ុន្មានខែថ្មីៗនេះ ជាឧប្បត្តិហេតុដែលអ្នកជំនាញនិងអ្នកនយោបាយនិយាយថា ជាផ្នែកមួយនៃសកម្មភាពសង្រ្គាមកូនកាត់ដែលត្រូវបានរៀបចំដោយប្រទេសរុស្ស៊ី។

លោកបានថ្លែងប្រាប់វេទិកាការពារជាតិប្រចាំឆ្នាំ Folk och Forsvar នៅទីក្រុង Salen ភាគកណ្តាលប្រទេសនេះថា៖«ស៊ុយអែតមិនមានសង្គ្រាមទេ ហើយក៏ពុំមានសន្តិភាពដែរ។
លោកបាននិយាយថា៖«យើង និងប្រទេសជិតខាងរបស់យើង ត្រូវទទួលរងការវាយប្រហារចម្រុះ ដែលមិនត្រូវបានវាយប្រហារដោយមីស៊ីល និងទាហានទេ ប៉ុន្តែត្រូវរងការវាយប្រហារដោយកុំព្យូទ័រ លុយ ពត៌មានមិនពិត និងការគំរាមកំហែងនៃការបំផ្លិចបំផ្លាញ»។
លោកបាននិយាយថា៖«ស្ថានភាពសន្តិសុខ និងការពិតដែលថា រឿងចម្លែកនៅតែបន្តកើតមាននៅសមុទ្របាល់ទិក នាំឲ្យយើងជឿថា ចេតនាអរិភាព មិនអាចបដិសេធបានទេ»។