រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

2025/01/13 10:07:57 pm        133

កំពង់ឆ្នាំង៖ ក្នុងពេលចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផលិតព័ត៌មាន និងយកព័ត៌មាន ដោយមិនត្រូវគិតត្រឹមតែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានថវិកានោះឡើយ។

ឯកឧត្តរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា៖ អ្នកសារព័ត៌មានគ្រប់រូប ត្រូវឈរលើមូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។ អ្នកសារព័ត៌មាន ត្រូវចូលរួមប្រើប្រាស់ភាពច្នៃប្រឌិត និងទស្សនៈ សុទិដ្ឋិនិយមរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការពិតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកអោយបានដឹង និងអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការផ្សព្វផ្សាយព័ត៌មាន មិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិតឆាប់ រហ័សអំពីប្រទេសកម្ពុជា ប៉ុណ្ណោះទេថែមទាំង ជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងទំនើបនៅកម្ពុជាមានចំនួនជាង ៥ ០០០ ដែលបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណជាង១ម៉ឺននាក់ កំពុងតែដើរតួនាទីសំខាន់នៅក្នុងការផលិតខ្លឹមសារផ្សេងៗ និងផ្សព្វផ្សាយជូនដល់សាធារណជន។ 

ឯកឧត្តម ជឿជាក់ថា អ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំង នឹងបង្កលក្ខណៈកាន់តែទូលំទូលាយដល់ការចែករំលែកព័ត៌មានពិតអំពីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណជនជាជនជាតិខ្មែរ ជនបរទេសដទៃ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដោយផ្សព្វផ្សាយតែព័ត៌មានពិត និងត្រឹមត្រូវ ពីព្រោះប្រព័ន្ធផ្សព្វផ្សាយជាភ្លើងបំភ្លឺសង្គម ពន្លឺរបស់វាអាចបំភ្លឺការពិត និងចូលរួមថែរក្សាសុខសន្តិភាព ការរួបរួមសាមគ្គីភាព និងការអភិវឌ្ឍន៍ជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវ និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm