នាវាជំនួយទីទីពីប្រទេសអារ៉ាប់រួម បានមកដល់កំពង់ផែ Beirut កាលពីថ្ងៃអាទិត្យ ដោយបានដឹកសម្ភារៈសង្គ្រោះចំនួន ៣.០០០ តោន ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រទេសនេះ ក្នុងការគាំទ្រដល់លីបង់។

អេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដើម្បីជួយប្រទេសលីបង់ កាលពីខែតុលា ឆ្នាំ ២០២៤ នៅពេលដែលសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានកើនឡើង នៅភាគខាងត្បូងនៃប្រទេសនេះ។

លោក Nasser Yassin រដ្ឋមន្ត្រីបរិស្ថានរបស់ប្រទេសលីបង់ និងជាប្រធានគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល និង លោក ឧត្តមសេនីយ៍ត្រី Bassem Nabulsi ប្រធានអាជ្ញាធរសង្គ្រោះកំពូល បានទទួលនាវានេះ នៅកំពង់ផែBeirut។
ទីភ្នាក់ងារព័ត៌មាន Emirates បានរាយការណ៍ថា ជំនួយផ្គត់ផ្គង់ រួមមានស្បៀងអាហារ របស់របរចាំបាច់សម្រាប់ស្ត្រី និងកុមារ របស់របរប្រើប្រាស់ក្នុងរដូវរងា និងឧបករណ៍សម្រាប់ជម្រកស្នាក់នៅ។
លោក Sultan Mohammed Al-Shamsi អនុប្រធានទីភ្នាក់ងារជំនួយអារ៉ាប់រួម (UAE) បាននិយាយថា កាតព្វកិច្ចផ្នែកសីលធម៌របស់ UAE ក្នុងការគាំទ្រប្រជាជនលីបង់ «កើតចេញពីកេរដំណែលមនុស្សធម៌របស់អតីតប្រធានាធិបតីលោក Sheikh Zayed bin Sultan Al-Nahyan ដែលបានលះបង់ក្នុងការជួយប្រទេសនានាដែលត្រូវការជំនួយ។