កម្ពុជា-អ៊ីរ៉ង់ ប្តេជ្ញាពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌

2025/01/13 10:24:03 pm        438

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានទទួលជួបឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សា​ការងារ​ស្តីពី​សហ​ប្រតិបតិ្ត​ការ​លើវិស័យវប្បធម៌, នាទីសី្តការក្រសួង ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ។

ជា​កិច្ច​ចាប់ផ្តើម លោកជំទាវរដ្ឋមន្រី្ត សូមស្វាគមន៍ និងថ្លែង​អំណរ​គុណ​ដល់​សាធារណ​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ មែនទែនទៅកម្ពុជា-អ៊ីរ៉ង់ តែងតែគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ក្នុង​កិច្ច​ការ​របស់​អង្គការ​យូណេស្កូ។

ជាមួយគ្នានោះភាគីទាំងពីរ កម្ពុជា-អ៊ីរ៉ង់ ក៏បានពិភាក្សា​គ្នាទាក់​ទង​ទៅ​លើ​កិច្ច​សហ​ប្រតិបតិ្ត​ការ​លើ​វិស័យ​វប្បធម៌។ ក្នុងនោះឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត បានលើកឡើង​អំពី​សប្តាហ៍​ភាព​យន្ត ដោយឯកឧត្តម មានបំណងចង់រៀបចំសប្តាហ៍ភាពយន្តនៅកម្ពុជា ពិព័រណ៌​សិល្បៈ​សិប្បកម្ម និងស្នាដៃហត្ថកម្ម ពីសាធារណរដ្ឋអ៊ីរ៉ង់ មកដាក់តាំង​បង្ហា​ញក្នុង​ពិព័រណ៌​នៅ​កម្ពុ​ជា​ផង​ដែរ​។ បន្ថែមពីលើនេះឯកឧត្តម ក៏មានបំណងផ្តល់អាហារូបករណ៍ជូនដល់និសិ្សតកម្ពុជា (សាក​ល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) ដែលចាប់អារម្មណ៍សិក្សាលើវិស័យសិល្បៈវប្បធម៌ ដោយ​ហេតុ​ថា នៅអ៊ីរ៉ង់ មានសាកលវិទ្យាល័យមួយចំនួន សិក្សាលើជំនាញសិល្បៈវប្បធម៌។ ដូច្នេះ​រដ្ឋា​ភិបាល​អ៊ីរ៉ង់ នឹងផ្តល់អាហារូបករណ៍ជាច្រើន ដល់និសិ្សតកម្ពុជា។

ជាការ​ឆ្លើយតបលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត សូមស្វាគមន៍​ចំពោះ​គំនិត​ផ្តួច​ផ្តើម និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសូមរីករាយ​ចំពោះ​អាហា​រូបករណ៍ដែលអ៊ីរ៉ង់ ផ្តល់ជូននិសិ្សតកម្ពុជា។ ជាពិសេសលោកជំទាវរដ្ឋមន្រី្ត ក៏បានស្នើ​ដល់​អ៊ីរ៉ង់ គាំទ្របេក្ខភាពរបស់កម្ពុជា ទៅក្នុងអង្គការយូណេស្កូ សម្រាប់​សមាជិក​ផ្សេង​ៗ​រប​ស់​អង្គ​ការ​យូណេស្កូ និងស្នើសុំអ៊ីរ៉ង់ ផ្តល់អាហារូបករណ៍លើជំនាញផ្សេងៗទៀត ដល់និសិ្សតកម្ពុជា។

នាឱកាសនោះឯកឧត្តម Ali Akbar Nazari បានគោរពអញ្ជើញលោកជំទាវរដ្ឋមន្រី្ត ទៅ​បំពេញ​ទស្សនកិច្ចនៅអ៊ីរ៉ង់ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងពិនិត្យ​លទ្ធភាព​ទៅ​តាមពេលវេលាជាក់ស្តែង ដើម្បីទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរវប្បធម៌ នៃ​ប្រទេសទាំងពីរ ដោយសារតែកម្ពុជា អ៊ីរ៉ង់ ស្ថិតក្នុងតំបន់អាស៊ី ដូចគ្នា៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm