សមាជិកសភាកូរ៉េខាងត្បូងមួយរូប បាននិយាយនៅថ្ងៃចន្ទនេះ ដោយដកស្រង់ព័ត៌មានពីទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលថា ទាហានកូរ៉េខាងជើងប្រហែល ៣០០នាក់ ត្រូវបានសម្លាប់ និង ២.៧០០នាក់ បានរងរបួស ខណៈកំពុងប្រយុទ្ធក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
សមាជិកសភាលោក លី សុង ឃុន (Lee Seong-kweun) បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសន្និសីទមួយពីទីភ្នាក់ងារចារកម្មថា៖«ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានពង្រីក ដើម្បីរួមបញ្ចូលគ្នា នៅក្នុងតំបន់ឃើដ( Kursk) ជាមួយនឹងការប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់និងរបួស ... រួមមានប្រហែល ៣០០ នាក់ បានស្លាប់ និង២.៧០0នាក់ បានរងរបួស។

