អ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុប នឹងរៀបចំជំនួបពិភាក្សាស្ដីពីនុយក្លេអ៊ែរជុំទី២មុនលោក TRUMPឡើងកាន់តំណែង

2025/01/13 10:48:09 pm        38

ប្រទេសអ៊ីរ៉ង់ រៀបចំកិច្ចចរចានុយក្លេអ៊ែរជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ រយៈពេលត្រឹមតែមួយសប្តាហ៍ មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) ចូលកាន់តំណែង។

កិច្ចពិភាក្សានោះ គឺជាជុំទី២នៃកិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងរយៈពេលតិចជាងពីរខែ បន្ទាប់ពីកិច្ចប្រជុំលម្អិតដែលបានធ្វើឡើង នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ក្នុងខែវិច្ឆិកា រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចអឺរ៉ុបទាំងបី ដែលត្រូវបានគេស្គាល់ថា E3។

ក្រសួងការបរទេសអាល្លឺម៉ង់ បានប្រាប់សារព័ត៌មាន AFP ថា៖«ទាំងនេះ មិនមែនជាការចរចាទេ»។ អ៊ីរ៉ង់បានសង្កត់ធ្ងន់ដូចគ្នាថា កិច្ចពិភាក្សានេះ គឺគ្រាន់តែជា «ការពិគ្រោះយោបល់»ប៉ុណ្ណោះ។

ក្រសួងការបរទេសបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះ គឺជាសញ្ញាមួយបង្ហាញថាប្រទេស E3 «កំពុងបន្តធ្វើការឆ្ពោះទៅរកដំណោះស្រាយការទូត ចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលវឌ្ឍនភាពនៃបញ្ហានេះ ពិតជាសំខាន់យ៉ាងខ្លាំង។

កិច្ចប្រជុំនៅថ្ងៃចន្ទនេះ ធ្វើឡើង នៅពេលដែលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទទួលបានការផ្តោតការយកចិត្តទុកដាក់ជាថ្មី នៅមុនការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់តំណែងសេតវិមានវិញ នៅថ្ងៃទី ២០ ខែមករានេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        24
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        43
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm