ការបង្រ្កាបលើសកម្មជននយោបាយដោយអាជ្ញាធរប៉ាឡេស្ទីន (PA) ត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្ស និងបង្កើនការខកចិត្ត ក្នុងចំណោមក្រុមប្រឆាំង និងក្រុមប្រជាប្រិយមួយចំនួន។
សេវាសន្តិសុខនៃអាជ្ញាធរប៉ាឡេស្ទីន( PA) កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា បានចាប់ខ្លួនលោក Omar Assaf ដែលជាអ្នកសម្របសម្រួលនៃសម្ព័ន្ធប្រជាប្រិយ ហើយបានចោទប្រកាន់គាត់ និងក្រុមរបស់គាត់ថា មានគម្រោងបង្កើតថ្នាក់ដឹកនាំជំនួសសម្រាប់អង្គការរំដោះប៉ាឡេស្ទីន(PLO)។
អាជ្ញាធរនេះ ក៏បានហាមឃាត់សកម្មជនពីសន្និសិទប្រជាប្រិយប៉ាឡេស្ទីនចំនួន «១៤លាននាក់» ដែលនឹងត្រូវពិភាក្សាអំពីការកែទម្រង់ PLO ដោយរៀបចំការបោះឆ្នោតសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិរបស់ខ្លួន ជាក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន។
ការហាមឃាត់ និងការចាប់ខ្លួនលោក Assaf បានធ្វើឡើង បន្ទាប់ពីការចាប់ឃុំខ្លួនជាបន្តបន្ទាប់នៃសកម្មជនហាម៉ាស ដែលបានចាប់ផ្តើម កាលពីចុងខែមុន នៅទូទាំងតំបន់វេសបែង (West Bank)។
លោក Shawan Jabarin ប្រធានអង្គការសិទ្ធិមនុស្សប៉ាឡេស្ទីន Al-Haq បានប្រាប់សារព័ត៌មាន Arab News ថា ការឃុំខ្លួនលោក Assaf គឺជាកំហុសដ៏ធំមួយ។