ចាប់ពីថ្ងៃទី 0១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ កងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ និងស្ទាក់ចាប់យានដ្រូនអ៊ុយក្រែនជាង ៧.៣០០ គ្រឿង ដែលបានបាញ់បង្ហោះដោយរបបទីក្រុងគីវ ដើម្បីវាយប្រហារភេរវកម្មទៅលើទីតាំងនានា នៅលើដីរុស្ស៊ី នៅខាងក្រៅតំបន់ប្រតិបត្តិការយោធាពិសេស ដោយចំនួននេះ ត្រូវបានសារព័ត៌មានTASS គណនា ដោយផ្អែកលើរបាយការណ៍របស់រុស្ស៊ីក្រសួងការពារជាតិ។
មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី បានបញ្ជាក់ថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានប៉ះពាល់ដល់តំបន់ចំនួន ៣៥ របស់រុស្ស៊ី កាលពីឆ្នាំមុន។
មួយភាគបួននៃការវាយប្រហារដោយយានដ្រូនបស់អ៊ុយក្រែន ក្នុងឆ្នាំ ២០២៤ បានកំណត់គោលដៅ ក្នុងតំបន់ជាប់ព្រំដែន Belgorod នៃប្រទេសរុស្ស៊ី ដែលយានដ្រូន ចំនួន ១.៨៩៦ គ្រឿង ត្រូវបានបាញ់ទម្លាក់។ យានដ្រូនចំនួន ១.២០៦គ្រឿង ត្រូវបានបំផ្លាញ នៅលើមេឃពីខាងលើតំបន់ឃើស ( Kursk) និង ១.១៧០ គ្រឿង ត្រូវបានកម្ទេច នៅពីខាងលើតំបន់ឃើស។
គួរបញ្ជាក់ផងដែរថា ទីក្រុងគីវ បានប្រើប្រាស់បាឡុងផ្ទុកគ្រឿងផ្ទុះខ្នាតតូចជាច្រើនគ្រាប់ មីស៊ីលប្រឆាំងនាវា Neptune ប្រព័ន្ធប្រឆាំងមីស៊ីលPatriot ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow ដែលផ្តល់ដោយចក្រភពអង់គ្លេស គ្រាប់បែកទម្លាក់លើអាកាស Hammer, Uragan, Grad, Olkha, និងជើងទម្របាញ់រ៉ូកែតចល័ត Vampire ក៏ដូចជាមីស៊ីលតាក់ទិច Tochka-U នៅក្នុងការវាយប្រហាររបស់ពួកគេ។

