ក្រសួងមហាផ្ទៃនៃប្រទេសនេះ បានឲ្យដឹងថា អាជ្ញាធរទួរគីនៅថ្ងៃចន្ទនេះ បានចាប់ខ្លួនអភិបាលក្រុង លោក Hosyar Sariyildiz និងសមាជិកក្រុមប្រឹក្សាក្រុងចំនួន ៤នាក់ មកពីស្រុក Akdeniz នៃខេត្ត Mersin ភាគខាងត្បូង ជុំវិញការចចោទប្រកាន់ពីបទភេរវកម្ម ហើយបានតែងតាំងអ្នកទទួលខុសត្រូវម្នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួង បានបញ្ជាក់ថា លោក Zeyit Sener ដែលជាអភិបាលស្រុក Akdeniz នឹងក្លាយជាអភិបាលក្រុងស្តីទី។
លោកអភិបាលក្រុង Sariyildiz អភិបាលរង និងជាសមាជិកក្រុមប្រឹក្សាលោក Nuriye Arslan និងសមាជិកក្រុមប្រឹក្សាគណបក្ស DEM លោក Ozgur Caglar, លោក Neslihan Oruc, លោក Yakup Danis និង លោក Hikmet Bakirhan ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រ បន្ទាប់ពីការស៊ើបអង្កេតដែលធ្វើឡើងដោយប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈ Mersin។
បន្ទាប់ពីការសួរចម្លើយ លោក Sariyildiz, លោក Arslan, លោក Caglar, លោក Oruc និង លោក Bakirhan ត្រូវបានចាប់ខ្លួន។ ទន្ទឹមនឹងនេះ លោក Yakup Danis ត្រូវបានដោះលែង នៅក្រោមវិធានការត្រួតពិនិត្យរបស់តុលាការ។

