នៅថ្ងៃចន្ទនេះ អ្នកគ្រោះថ្នាក់ រួមទាំងកុមារ បានមកដល់មន្ទីរពេទ្យ Al-Ahli Arab Baptist ស្ថិតក្នុងទីក្រុងហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។
ក្រុមអ្នកកាន់ទុក្ខ បានជួបជុំគ្នានៅទីនោះ នំាគ្នាទួញសោកឱបសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេ ខណៈជនប៉ាឡេស្ទីនផ្សេងទៀត រួសរាន់បញ្ជូនអ្នករងរបួសចូលទៅក្នុងមន្ទីរពេទ្យ ។
ប្រទេសសម្របសម្រួលកាតា បានផ្តល់ជូនអ៊ីស្រាអែល និងក្រុមហាម៉ាស់នូវសេចក្តីស្នើច្បាប់ផ្តាច់ព្រ័ត្រ សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរ ដែលត្រូវបានរៀបចំឡើងដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ។
មន្រ្តីមួយរូប និយាយថា ការទម្លុះភាពទាល់ច្រក ត្រូវបានឈានដល់នៅក្នុងទីក្រុង Doha ក្រោយយប់ពាក់កណ្តាលអាធ្រាត្រ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានចារកម្មអ៊ីស្រាអែល ប្រេសិតពិសេសប្រចាំតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្រ្តីកាតា ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣រហូតមក ជនប៉ាឡេស្ទីនជាង ៤៦.០០០នាក់ ត្រូវបានសម្លាប់ ហើយភាគច្រើននៃពលរដ្ឋនៅក្នុងដែនដីបិទច្រកមួយនេះ ត្រូវបានជម្លៀសខ្លួន ៕

